កីឡាការនីវាយសីកំពូលប្រចាំប្រទេសថៃ Ratchanok Intanon បានរងបរាជ័យក្នុងពានរង្វាន់ Australia Open ក្របខ័ណ្ឌ BWF Super Series ក្រោមស្នាដៃកីឡាការនីលំដាប់លេខ១ពិភពលោក មកពីចិនតៃវ៉ាន Tai Tzu-ying។

ការប្រកួតដែលស្ថិតនៅកម្រិត All England Open Badminton Championships វិញ្ញាសារឯកត្តជននារី កីឡាការនីថៃ Ratchanok Intanon បានរងបរាជ័យដោយលទ្ធផល ២ សិតទល់ ០ ដោយសិតទី១ ចាញ់ ២១-១១ និងសិតទី២ ចាញ់ដោយលទ្ធផល ២១-១៨ នឹងជ្រុះចេញពីព្រឹត្តិការណ៍នេះ។

បរាជ័យនេះធ្វើអោយកីឡាការនីថៃដែលឈរនៅលេខ៨ពិភពលោករូបនេះ ខាតបង់ទឹកប្រាក់ចំនួន ៧,៥០០០ ដូល្លារ ខណៈកីឡាការនី Tai Tzu-ying នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដើម្បីឈញនះទឹកប្រាក់ ៧,៥០០០ ដូល្លារ ជាលើកទី២ក្នុងឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថាកាលពីខែមិនា Ratchanok Intanon ក៏បានរងបរាជ័យក្រោមស្នាដៃ Tai Tzu-ying ម្ដងរួចមកហើយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅប្រទេសអង់គ្លេស៕

 

រូបភាព: bwfbadminton