កីឡាករប្រណាំងម៉ូតូជនជាតិម៉ាឡេស៊ី និងថៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ២១ និងលេខ២២ នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូពិភពលោក កម្រិតទី៣ ( 3Moto GP 2017 ) គិតត្រឹមដំណាក់កាលទី១០ ដែលមានប្រទេសមកពីស្ទើជុំវិញពិភពលោកចូលរួមប្រកួត។

ជាកីឡាករដែលមកពីតំបន់អាស៊ានតែ២នាក់គត់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ បានឈានដល់ដំណាក់កាលទី១០ ដោយកីឡាករប្រទេសទាំង២ កំពុងឈរនៅចំណាត់ថ្នាក់ កីឡាករម៉ាឡេស៊ី Adam Norrodin ឈរនៅចំណាត់ថ្នាក់លេខ២១ ខណៈកីឡាករថៃ Nakarin Atiratphuvapat ឈរនៅចំណាត់ថ្នាក់លេខ២២ ក្នុងចំណោមកីឡាករ៤០រូប។

មុននឹងបានចំណាត់ថ្នាក់នេះ នៅក្នុងដំណាក់កាលទី១០ដែលធ្វើឡើងនៅប្រទេសឆែក កីឡាករម៉ាឡេស៊ី បញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៩  ស្របពេលដែលកីឡាករថៃទទួលបានចំណាត់ថ្នាក់លេខ១០។

កីឡាករម៉ាឡេស៊ី Adam Norrodin

 

កីឡាករថៃ Nakarin Atiratphuvapat

 

តារាលទ្ធផលនៃការប្រកួតក្នុងដំណាក់កាលទី១០:

តារាងចំណាត់ថ្នាក់សរុបគិតត្រឹមដំណាក់កាលទី១០:

ក្រោយការប្រកួតនៅក្នុងដំណាក់កាលនេះ សម្រាប់ដំណាក់កាលបន្ទាប់គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ខាងមុខនេះ នៅប្រទេសអូទ្រីស។

គួរបញ្ជាក់ថា ការប្រកួតប្រណាំងម៉ូតូកម្រិតទី៣នេះ ចែកចេញជា១៨ដំណាក់កាល កីឡាករដែលមានពិន្ទុលើគេក្រោយការប្រកួតនៅក្នុង១៨ដំណាក់កាលនេះរួច នឹងមានកៅអីឡើងទៅប្រកួតកម្រិត២នៅឆ្នាំបន្ទាប់៕

 

រូបភាព: motorbikemag / thestar / roadracingworld