អតីតគ្រូបង្វឹកនៃក្លិបលីគកំពូលអេស៉្បាញ Espanyol កាលពីឆ្នាំ១៩៩១ លោក Ljupko Petrović បានលើកឡើងថា វាគឺជាកិត្តិយសដ៏ធំធេង ក្នុងការដែលបើសិនជាលោកបានដឹកនាំក្រុមជម្រើសជាតិវៀតណាម។

តាមការសង្គេតឃើញនៅប្រទេសវៀតណាម បន្ទាប់ពីការចាកចេញរបស់ លោក  Nguyen Huu Thang គ្រូបង្វឹកវ័យ៧០ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមរូបនេះ ត្រូវបានគេចាត់ទុកជាបេក្ខភាពមួយដែលអាចក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ខណៈបច្ចុប្បន្ន លោកបានដឹកនាំក្លិប FLC Thanh Hóa អោយស្ថិតនៅកំពូលតារាងនៃលីគកំពូលវៀតណាម V League 1។

«វាគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ, ប៉ុន្តែខ្ញុំមិនចង់និយាយអំពីវានៅពេលនេះទេ។ ឥឡូវនេះខ្ញុំកំពុងបំពេញការងារជាមួយក្លិប FLC Thanh Hoa ហើយខ្ញុំចង់បញ្ចប់ការងាររបស់ខ្ញុំនៅទីនេះមុនពេលគិតអំពីជម្រើសដែលអាចធ្វើទៅបាន។ ខ្ញុំចង់ឈ្នះពានរង្វាន់នៅទីនេះ»។ លោក Petrovic បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីត្រូវបានសួរអំពីលទ្ធភាពនៃការបង្វឹកក្រុមជម្រើសជាតិវៀតណាម។

«ប្រសិនបើខ្ញុំមានឱកាសខ្ញុំចង់ជួយវៀតណាមអភិវឌ្ឍន៍បាល់ទាត់បន្ថែមទៀត។ ប៉ុន្តែមិនមែននៅពេលនេះទេ»។ លោកបន្ថែម។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិបូស្នៀ បច្ចុប្បន្នកំពុងដឹកនាំក្លិបក្នុងលីគកំពូលវៀតណាម FLC Thanh Hóa ដែលកំពុងនៅកំពូលតារាងនៃលីគកំពូលវៀតណាម V League 1 ក្រោយប្រកួតបាន១៦ដង ឈ្នះ៩ ស្មើ៦ និងចាញ់តែម្ដងប៉ុណ្ណោះ

 

 

 

រូបភាព: n1info & thethaovanhoa