នៅល្ងាចថ្ងៃទី២២ ខែ សីហា ឆ្នាំ ២០១៧ នេះ ការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2017 សម្រាប់ជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ ក្លិបមកពីអាស៊ាន ( ហ្វីលីពីន Ceres Negros ) នឹងត្រូវជួបប្រកួតជាមួយ ក្លិបមកពីតំបន់អាស៊ីកណ្ដាល ( តាជីគីស្ថាន Istiklol FC ) នៃពានរង្វាន់ AFC CUP 2017។

ការប្រកួតរវាងក្រុមទាំង ២ នឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០ នាទីល្ងាច ម៉ោងនៅប្រទេសតាជីគីស្ថាន ( ត្រូវនឹងម៉ោង ៩យប់នៅកម្ពុជា ) នាកីឡដ្ឋាន Hisor Central Stadium។

មុននឹងឈានមកដល់វគ្គនេះ ក្រុមរបស់ហ្វីលីពីន Ceres Negros គឺបានយកឈ្នះ Home United នៅក្នុងវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយមានក្រុមចំនួន១១ចូលរួមប្រកួត ចែកចេញជា៤ពូល។

ដោយឡែកសម្រាប់ ក្រុមរបស់តាជីគីស្ថាន Istiklol FC វិញបានឡើងមកដល់វគ្គនេះ គឺនៅក្នុងនាមជាក្រុមលេខ១ ប្រចាំពូល D នៅក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ីភាគកណ្ដាល ដែលមានក្រុមចំនួន៤ចូលរួមប្រកួត ចែកចេញតែ១ពូលប៉ុណ្ណោះ។

ចប់ការប្រកួតនេះ ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់ការប្រកួតក្នុងជើងទី២៕

 

រូបភាព: goal.com