ក្រោយដាក់អោយដំណើរការរចនារូបនិមិត្តសញ្ញាថ្មីនៃក្រុមជម្រើសជាតិថៃ តាំងពីខែមិនាមកទល់ពេលនេះ ទីបំផុតគំរូ Logo ថ្មិនៃក្រុមជម្រើសជាតិថៃ បានប្រកាសរកឃើញអ្នកឈ្នះជាផ្លូវការហើយ។

គំរូ Logo ថ្មី ដាក់ឈ្នះនេះ គឺស្ថិតនៅក្នុងគំរូ៥ចុងក្រោយ ដែលដាក់អោយបោះឆ្នោត ខណៈស្នាដៃមួយនេះទទួលបានការបោះឆ្នោតប្រមាណ៤២ភាគរយ បើសរុបធៀបទៅនឹង Logo ៤ ផ្សេងទៀតបញ្ចូលគ្នា។

អ្នកឈ្នះគឺទទួលបានទឹកប្រាក់ចំនួន ១០០,០០០ បាត ប្រហែល ៣,០០០ ដូល្លារអាមេរិក នឹងត្រូវបានយក Logo នោះទៅប្រើប្រាស់ជាផ្លូវការសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិថៃផ្ទាល់តែម្ដង ស្របពេលដែលលេខ២ គឺទទួលបានទឹកប្រាក់ ៣០,០០០ បាត ប្រហែល ១,០០០ ដូល្លាអាមេរិក។

គំរូ Logo ដែលឈ្នះ:

គួរំលឹកថា កាលពីដើមខែមិនា សហព័ន្ធបានប្រកាសអោយធ្វើការរចនា Logo ថ្មីរបស់ក្រុមជម្រើសជាតិថៃ ខណៈគ្រានោះមានបេក្ខជនជាង ១ពាន់នាក់ បានផ្ញើរស្នាដៃរបស់ខ្លួនមកអោយគណៈកម្មាធិការ ដើម្បីធ្វើការជ្រើសរើស រហូតដល់ខែសីហា ជ្រើសរើសបាន៥គំរូ ចុងក្រោយ នឹងដាក់អោយបោះឆ្នោតមួយខែ រហូតដល់រកឃើញអ្នកឈ្នះ នៅថ្ងៃនេះ។

បញ្ជាក់ថា Logo ថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ជាផ្លូវការជាមួយក្រុមជម្រើសជាតិថៃ ទាំងនៅលើឯកសណ្ឋានប្រកួត ក៏ដូចជាសញ្ញាសម្គាល់របស់ក្រុមនាពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

រូបភាព: FA Thailand