លោក Dollah Salleh កំពុងតែឈឺក្បាលនិងប្រឈមមុខជាមួយនឹងការជ្រើសរើសកីឡាករ១១នាក់ដំបូងឲ្យ Pahang ត្រូវជួបជាមួយ Johor ក្នុងពានរង្វាន់ Malaysia Cupនៅកីឡដ្ឋាន Larkin Stadium។
កាលពីដំបូងឡើយក្លឹបមានឈ្មោះហៅក្រៅថាដំរីម៉ាឡាយូមួយនេះ ប្រកាសពីអវត្តមានខ្សែការពារប្រធានក្រុម Matthew Davies និងខ្សែបម្រើ Safuwan Baharudin របួសមិនទាន់ជាអាចលេងបាន ខណៈដែល Francis Forkey Doe នោះរបួសខ្លាំងជាងគេ។
ហើយអ្វីដែលធ្វើគ្រូបង្វឹករូបនេះបារម្ភកាន់តែខ្លាំងនោះគឺខ្សែបម្រើស្លាបសញ្ជាតិហ្គាំប៊ី Mohamadou Sumareh ចាប់ផ្ដើមគ្រុនញាក់ហើយអតីតកីឡាករជម្រើសជាតិវ័យ៣១ឆ្នាំ Norshahrul Idlan Talaha ក៏មិនអាចចូលរួមបានដែរពីព្រោះមានបញ្ហាក្នុងគ្រួសារ។
និយាយក្នុងបទសម្ភាសន៍មួយអតីតគ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ីបានប្រាប់ថា៖” សម្រាប់ពេលនេះ ខ្ញុំអាចនិយាយបានថាតើ Davies, Safuwan, Sumareh និងMat Yo (Norshahrul)អាចលេងបានឬអត់ទេ”។
“ ខ្ញុំគ្មានជម្រើសទេ ទោះយ៉ាងណាខ្ញុំនឹងនាំពួកគេទៅជាមួយដែរទោះបីមិនបានលេងក៏ដោយ”៕