ពានរង្វាន់ទី ២ ប្រចាំប្រទេសសិង្ហបុរី RHB Singapore Cup 2017 ដែលមានក្រុមមកពីប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតផងដែរនោះកាន់តែកៀកទៅរកឃើញក្រុមឡើងទៅវគ្គ ៨ ក្រុមចុងក្រោយហើយ។

ក្រុមដែលចូលរួមប្រកួតមានក្រុមម្ចាស់ស្រុកចំនួន៨ក្រុម បូករួមជាមួយក្រុមមកពីតំបន់អាស៊ានចំនួន ៥ រួមមានមកពីកម្ពុជា ចំនួន២ក្រុម ហ្វីលីពីន ចំនួន២ក្រុម និងក្រុមមកពីប្រទេសព្រុយណេចំនួន១ក្រុម។

ឆ្លងកាត់ការប្រកួតនៅក្នុងវគ្គជម្រុះកន្លងមក ឃើញថាក្រុមចំនួន៣ បានកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយរួចរាល់ហើយ ស្របពេលដែល១ក្រុមទៀតនឹងត្រូវដឹងនៅយប់នេះ រវាងជំនួប Geylang International (សិង្ហបុរី) ជាមួយ Global Cebu (ហ្វីលីពីន)។

ដោយឡែកក្រុម៣ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ក្រុមរបស់កម្ពុជា ចំនួន២ក្រុម (បឹងកេត ជាមួយ ណាហ្គាវើល) និងក្រុមរបស់សិង្ហបុរី Hougang United។

ក្រុមដែលរង់ចាំនៅវគ្គ៨ក្រុមចុងក្រោយជាស្រេចរួមមាន Albirex Niigata Singapore, DPMM FC, Home United, Tampines Rovers និង Young Lion FC៕

លទ្ធផលសង្ខេបនៃវគ្គជម្រុះបឋម៖