ម្ចាស់ក្លិប Johor Darul Ta’zim ដែលជាក្លិបជោគជ័យជាងគេនៅក្នុងលីគកំពូលម៉ាឡេស៊ី អង្គម្ចាស់ Tunku Ismail Ibni Sultan Ibrahim បានបង្ហើបប្រាប់សារពត៌មានក្នុងស្រុករបស់ទ្រង់ថា ម្ចាស់ក្រុមហ៊ុន Carabao បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះក្លិប។

ក្រុមហ៊ុនដៃគូឧបត្ថម្ភរបស់ក្លិបតោខៀវ Chelsea ភេសជ្ចៈប៉ូវកម្លាំង Carabao បានកត់សម្គាល់សក្តានុពលរបស់ក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី ក្នុងរួមចំណែកជាដៃគូឧបត្ថម្ភក្លិប។

យោងតាមព្រះបន្ទូលរបស់ទ្រង់ដដែល ម្ចាស់ក្រុមហ៊ុន Carabao លោក Pairoj Piempongsant នឹងមកទស្សនកិច្ចកីឡដ្ឋានរបស់ក្លិប Johor ក៏ដូចជាគម្រោងរបស់ក្លិបនៅខែសីហាខាងមុខនេះ។

ការដែលនាំអោយមានការចាប់អារម្មណ៍បែបនេះ បន្ទាប់ពីទ្រង់ចូលរួមទត់ការប្រកួតរវាង Bayern Munich ជាមួយ Chelsea នៅប្រទេសសិង្ហបុរី នឹងបានជួបជាមួយ ម្ចាស់ក្រុមហ៊ុន Carabai ដោយចៃដន្យក្នុងគ្រានោះ។

គួរបញ្ជាក់ថា Johor Darul Ta’zim ត្រូវបានគេទទួលស្គាល់ថាជាក្រុមដែលជោគជ័យជាងគេនៅប្រទេសម៉ាឡេស៊ី ដោយឈ្នះជើអ៊គលីគកំពូម៉ាឡេស៊ី ចំនួន៣ដងជាប់ៗគ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយ រួមទាំងធ្លាប់ពានរង្វាន់ក្លិបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup កាលពីឆ្នាំ២០១៥ ផងដែរ៕

 

 

ប្រភព: stadium.my

រូបភាព: JOHOR Southern Tigers