ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ សិង្ហបុរី នឹងបន្តជួបប្រកួតជាមួយ ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំឥណ្ឌា ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិម្ដងទៀតនៅល្ងាចនេះ បន្ទាប់ពីបរាជ័យកាលពីជំនួបដំបូង។

កាលពីប្រកួតដំបូងដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់ នាកីឡដ្ឋាន Choa Chu Kang Stadium បញ្ចប់ទៅដោយ U-23 ឥណ្ឌា បានយកឈ្នះ U-23 សិង្ហបុរី ដោយលទ្ធផល ០ទល់១។

ជំនួបសារជាថ្មីរវាងក្រុមទាំងពីរនៅល្ងាច នឹងធ្វើឡើងនៅវេលាម៉ោង ៧:០០ នាទីល្ងាច នាកីឡដ្ឋាន Choa Chu Kang Stadium ដដែល។

គួរបញ្ជាក់ថា ជម្រើសជាតិអាយុក្រោម២៣ឆ្នាំសិង្ហបុរី យកការប្រកួតនេះដើម្បីជាការត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship 2018 វគ្គជម្រុះ នៅក្នុងពូល F ជាមួយ U-23 អូស្ត្រាលី, ព្រុយណេ និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដែលនឹងប្រកួតនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៣ ខែកក្កដា នេះ៕

 

រូបភាព: Football Association of Singapore