កីឡាករកូនកាត់ឥណ្ឌូនេស៊ី ហូឡង់ Ezra Walian ដែលត្រូវបានលេចលឺដំណឹងថា កំពុងត្រៀមចូលរួមជាមួយក្លិបញញួរធំ West Ham ដែលប្រកបអាជីពនៅលីគកំពូលអង់គ្លេស បានងាកមកផ្ដោតអារម្មណ៍ជាមួយ U-22 ឥណ្ឌូនេស៊ី ត្រៀមប្រកួតកីឡា SEA Games វិញ និងបានទុករឿងចូលរួមជាមួយ West Ham អោយឪពុកជាអ្នកចាត់ចែង។

Ezra ដែលបានចូលរួមហ្វឹកហាត់ជាមួយ U-22 ឥណ្ឌូនេស៊ី ហើយបានសារភាពថា ខ្លួនបានទុករឿងចចារជាមួយក្លិប Hest Ham United អោយឪពុកជារៀបចំ ស្របពេលដែលពេលនេះខ្លួនចង់ផ្ដោតអារម្មណ៍ហ្វឹកហាត់ ដើម្បីត្រៀមប្រកួតក្នុងកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី។

កីឡាករវ័យ១៩ឆ្នាំរូបនេះ អាចនឹងមានឱកាសក្នុងការក្លាយជាផ្នែកមួយជាមួយក្លិប Hest Ham United នៅរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយនៅលើបណ្ដាញសារពត៌មានធំៗមួយចំនួននៅអង់គ្លេស។

«ឪពុករបស់ខ្ញុំគឺជាអ្នកចាត់ចែងគ្រប់កិច្ចការទាំងអស់ជាមួយ West Ham។ គាត់នឹងប្រាប់ខ្ញុំប្រសិនបើមានអ្វីប្រែប្រួល ដូច្នេះអ្វិដែលខ្ញុំត្រូវធ្វើគឺផ្ដោតអារម្មណ៍លើ SEA Games 2017។ យើងនឹងបានដឹងបន្ថែមទៀតនៅពេលក្រោយ»។ សម្ដីរបស់ Ezra Walian។

រំលឹកថា កីឡាករ Ezra Walian គឺជាកីឡាករដែលមានដើមកំណើតនៅប្រទេសហូឡង់ និងមានឪពុកជាជនជាតិឥណ្ឌូនេស៊ី។ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ថ្មីៗនេះ រូបគេបានទទួលបានសញ្ជាតិ ឥណ្ឌូនេស៊ី ជាផ្លូវការបន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល៕

 

រូបភាព: bolalob.com