ការប្រកួតលីគបាល់បោះប្រចាំតំបន់អាស៊ាន Asean Basketball League (ABL) គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែវិច្ឆិកា ជាមួយនឹងសមាសភាពក្រុមចំនួន៩ចូលរួមប្រកួត។

ប្រភពពីសារពត៌មាន The Star បានអោយដឹងថាមានក្រុមចំនួន៦ប៉ុណ្ណោះ ដែលបានចូលរួមប្រកួតកាលពីឆ្នាំមុន ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅពីថ្ងៃទី១៧ ខែវិច្ឆិកា តទៅ។

ក្នុងចំណោមក្រុមទាំង៦ដែលបានចូលរួមប្រកួតកាលពីឆ្នាំមុន គឺក្រុម Kaohsiung Truth នៃកោះតៃវ៉ាន់នឹងមិនវិលត្រឡប់មកវិញនៅរដូវកាលនេះទេ។

ក្រុមថ្មីចំនួន៤គឺ រួមមាន CLS Knights Surabaya របស់ឥណ្ឌូនេស៊ី Formosa Dreamers របស់តៃវ៉ាន់ក្លិប Mono Vampire របស់ថៃ និង Nanhai Long Lions នៃប្រទេសចិន នឹងត្រូវតតាំងជាមួយម្ចាស់ការពារតំណែងជើងឯក Hong Kong Eastern របស់ហុងកុង, Slingers Westports របស់សិង្ហបុរី Malaysia Dragons របស់ម៉ាឡេស៊ី, Saigon Heat របស់វៀតណាម និង Alab Pilipinas (ហ្វីលីពីន) សម្រាប់ពានរង្វាន់ ABL រដូវកាលនេះ។

ការប្រកួតបាល់បោះអាស៊ាន ដែលមានអក្សរកាត់ជាភាសាអង់គ្លេស ABL គឺជាលីគបាល់បោះអាជីព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមពីការចូលរួមក្រុមមកពីចិន ហុងកុង និងតៃវ៉ាន់។ ខណៈពានរង្វាន់នេះបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០៩មកម្លេះ។

ខ្លះៗអំពីសមាសភាពក្រុមនៃលីគបាល់បោះ ក្នុងពាន Asean Basketball League:

 

 

រូបភាព: hoopnut & ahmadzamzahuri