គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំឥណ្ឌូនេស៊ី លោក Indra Sjafri នៅមិនទាន់អាចជ្រើសរើសពេលវេលាល្អ ដើម្បីទទួលបានកិច្ចសន្យាថ្មីមួយឡើយនៅសប្តាហ៍នេះ ដែលក្រុមរបស់គាត់ក្រោមអាយុ១៩ឆ្នាំ ទើបតែផ្តួលក្រុមម្ចាស់ជើងឯក AFF U-18 Cha,mpionship U-18 ថៃ ៣ទល់១ ក្នុងការប្រកួតមិត្តភាព នៅហ្សាកាតា។
លោក Indra ដែលទើបតែដឹកនាំក្រុមបានត្រឹមលេខ៣ នៅ AFF U-18 Championship 2017 កាលពីខែមុន នឹងត្រូវធ្វើការប្រកួតជម្រុះ AFC U-19 Championship នៅឆ្នាំក្រោយ ដែលនឹងចាប់ផ្តើមនៅចុងខែ នេះនៅប្រទេសកូរ៉េខាងត្បូង។
បើតាមសម្តីរបស់លោក Edy Rahmayadi ប្រធាន FA នៃប្រទេសឥណ្ឌូនេស៊ី (PSSI) លោកបានមានប្រសាសន៍ថា៖ «យើងគ្មានផែនការដើម្បីរកអ្នកជំនួសគាត់ទេ ( លោក Indra ) ។ កិច្ចសន្យារបស់គាត់នឹងត្រូវបានពន្យារពេល»។
Indra បានចូលមកកាន់តំណែងចាប់តាំងពីដើមឆ្នាំនេះ គ្រាដែលគាត់បានសង្កេតលើកីឡាករជាង ១,០០០ នាក់ នៅក្នុងការស្វែងរករបស់គាត់សម្រាប់ភាពដ៏ល្អឥតខ្ចោះ នៃការប្រកួត AFC U-19 Championship ជុំផ្ដាច់ព្រ័ត្រ ដែលប្រទេសឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ៕
រូបភាព: poskotanews