ការប្រកួតជម្រុះជុំចុងក្រោយដើម្បីរកក្រុមទាំង២៤ ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមបានរកឃើញអស់ហើយ ខណៈមានក្រុមនៅអាស៊ាន៣មានឈ្មោះឡើងធ្វើព្យុះភ្លៀងនៅឆ្នាំ២០១៩។
សម្រាប់ក្រុមថៃមានឈ្មោះក្នុងការប្រកួតនេះវគ្គផ្ដាច់ព្រ័ត្រនេះរួចទៅ ហើយក្រោយជាប់តាំងពីឆ្នាំ២០១៧ក្នុងវគ្គជម្រុះជុំទី២។ ចំណែកវៀតណាម និងហ្វីលីពីនទើបតែឡើងកាលពីយប់មិញនេះទេ។
វៀតណាមស្ថិតក្នុងពូលC មានកម្ពុជា ហ្ស៊កដានី និងអាហ្វហ្គានីស្ថាន ហើយវៀតណាមឈរលេខ២ក្នុងពូលក្រោយឈ្នះ២និងស្មើ៤មានមាន១០ពិន្ទុឡើងទៅឡើងទៅជាមួយហ្ស៊កដានី។ ចំណែកហ្វីលីពីនឡើងកាលពីយប់មិញដែរ ក្រោយឈ្នះក្រុមតាហ្ស៊ីគីស្ថាន១ទល់០កាលពីយប់មិញឈរកំពូលតារាងពូលF មាន១២ពិន្ទុ ក្រោយឈ្នះ៣និងស្មើ៣។ក្នុងពូលនេះជម្រើសជាតិយេម៉ែនក៏ឡើងទៅដែរ។
ចំណែកថៃជាក្រុមឡើងកាលវគ្គជម្រុះជុំទី២ ជាមួយកំពូលតារាងពូលទាំង៨ មានអារ៉ាប៊ីសាអូឌីត, អូស្ត្រាលី, កាតា, អ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង និងអ៊ូសបេគីស្ថាន៕