អតីតកីឡាករបាល់ទាត់អាល្លឺម៉ង់ លោក Karl-Heinz Riedle គឺជាផ្នែកមួយនៃគណៈប្រតិភូ Bundesliga បច្ចុប្បន្ននៅក្នុងទីក្រុងហ្សាកាតា ដើម្បីចូលរួមជាមួយអ្នកគាំទ្រឥណ្ឌូនេស៊ី តាមរយៈព្រឹត្តិការណ៍ជាច្រើន។
អតីតកីឡាករក្រុម Borussia Dortmund ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ជួបគ្នាមួយកាលពីថ្ងៃអាទិត្យ បានពិពណ៌នាអំពីការទទួលដោយប្រជាជនឥណ្ឌូនេស៊ី ថាមិនគួរឱ្យជឿ។
Riedle បាននិយាយថា៖ «នេះជាលើកទី១ហើយ ដែលខ្ញុំបានមកដល់ប្រទេសឥណ្ឌូនេស៊ីហើយខ្ញុំមានអារម្មណ៍រំជួលចិត្តជាមួយអ្នកគាំទ្រ»។
លោកបានបន្តថា៖ «ខ្ញុំបានឃើញជំនាញល្អមួយចំនួន ខ្ញុំជឿជាក់ថាយ៉ាងហោចណាស់ក៏មានកីឡាករយ៉ាងហោចណាស់ចំនួន១១នាក់ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនលាននាក់នេះ»។
ទស្សនកិច្ចរបស់ Riedle ពេលនេះមិនមានគោលបំណងទេ។
លោក Maurice Gorges អ្នកគ្រប់គ្រងទីផ្សារ និងជាអ្នកគ្រប់គ្រងផ្នែកលក់របស់ Bundesliga ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រាប់ថា៖ «ឥណ្ឌូនេស៊ីជាទីផ្សារដ៏សំខាន់សម្រាប់យើង ជាទីផ្សារសំខាន់មួយដែលយើងចង់បានកាន់តែប្រសើរឡើងហើយ Dortmund គឺជាក្លិបមួយដែលយើងកំពុងសហការជាមួយពេលនេះ»។
«ឥណ្ឌូនេស៊ីគឺជាប្រទេសដែលងុបងុលជាមួយបាល់ទាត់ ប៉ុន្តែជាអកុសល កាលពីអតីតកាល មានភាពតានតឹងមួយចំនួនជាមួយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីក៏ដោយ ប៉ុន្តែខ្ញុំគិតថាពេលនេះវាត្រូវបានដោះស្រាយហើយ»។ លោក Maurice Gorges បន្ត។
គួររំលឹកថា ក្រុម Bayern Munich បានទៅប្រកួតនៅហ្សាកាតា ក្នុងឆ្នាំ២០០៨ ដើម្បីប្រកួតជាមួយក្រុមឥណ្ឌូនេស៊ី ក្រោយមក Dortmund បានមកនៅឆ្នាំបន្ទាប់។ ក្លិបកីឡាករអាល្លឺម៉ង់មួយទៀត Werder Bremen ត្រូវបានគេគ្រោងធ្វើការប្រកួតជាមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិនៅឆ្នាំ ២០១៥ ប៉ុន្តែនេះត្រូវបានលុបចោលក្រោយពីសមាគមបាល់ទាត់ពិភពលោក FIFA បានផ្អាកសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាល៕