ថ្លែងនៅក្នុងកម្មវិធីរម្លឹកគុណគ្រូ ដែលរៀបចំដោយ សហព័ន្ធកីឡាហាប់គីដូកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃ កាលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ លោកគ្រូ សាន គឹមស៊ាន បានបញ្ជាក់ថា កីឡាហាប់គីដូកម្ពុជាបច្ចុប្បន្នពិតជាមានការរីកចម្រើនច្រើន ពិសេស លោកបានកោតសរសើរចំពោះលោក គង់ ចាន់ធីណា ដែលជាកូនសិស្សរបស់លោក បានប្ដេជ្ញាចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូ កម្ពុជាឱ្យកាន់តែ ប្រសើរឡើងបន្ថែមទៀត។
លោកបានបន្ដថា ដើម្បីជាការដូចំពោះភាពរីកចម្រើននៃវិស័យ កីឡាហាប់គីដូ លោកក៏បានចងក្រងជាឯកសារកីឡាហាប់ គីដូរួចរាល់ផងដែរ។ ប៉ុន្ដែដោយខ្វះ ខាតធនធាន លោកមិនទាន់បោះពុម្ពជាសៀវភៅនោះនៅឡើយទេ ហើយលោកនឹងពិនិត្យ លទ្ធភាព ដើម្បីបោះពុម្ពនាពេលខាងមុខ។
លោកបានធ្វើសៀវភៅហាប់គីដូពីខ្សែក្រវាត់ស ដល់ខ្សែក្រវាត់ខៀវរួចរាល់ហើយ ក្រោយចំណាយពេលជាង១០ឆ្នាំ ប៉ុន្ដែនៅនឹងដៃរបស់លោក អត់បានយកឱ្យពួកគេទេ ដោយសារការខ្វះខាត។ លោកជឿថា នឹងខិតខំរៀបចំបន្ដ ជាមួយ លោកគ្រូ ធីណា ហើយពួកយើងនឹងខិតខំស្វែងរកធនធានដើម្បីបោះពុម្ពសៀវភៅនោះ ទុកសម្រាប់កូនចៅជំនាន់ក្រោយឱ្យយល់ដឹងពី កីឡាហាប់គីដូ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជាបានគាំទ្រ ចំពោះការលើកចិត្ត និងគម្រោងចងក្រងឯកសារកីឡាហាប់គីដូរបស់លោកគ្រូតា សាន គឹម ស៊ាន។ ជុំវិញគម្រោងបោះពុម្ពសៀវ ភៅនេះ លោកបានបញ្ជាក់ថា កិច្ចការនេះលោក នឹង ពិភាក្សាជាមួយលោកគ្រូតា សាន្ដ គឹមស៊ាន ហើយនឹងខិតខំគៀងគរស្វែងរកថវិកាពី សប្បុរស ជន ពីឯកឧត្តម លោកជំទាវ ឬសមាជិកសហព័ន្ធជាដើម ដើម្បីទិសដៅទៅមុខ យើងនឹងធ្វើ សៀវភៅឯកសារមួយឱ្យចេញ៕