ក្រុមជម្រើសជាតិតេក្វាន់ដូកម្ពុជា ៥រូបចេញចូលរួមប្រកួតតេក្វាន់ដូ WTF World Taekwando Championship និង Korean Open កាលពីថ្ងៃទី២៤ កន្លងទៅនេះ និងរិលត្រឡប់មកមាតុភូមិវិញនៅយប់ថ្ងៃទី០៧ កក្តដា នេះដោយនាំយកមេដាយ ៣គ្រឿង និងចំណាត់ថ្នាក់ល្អមកជួនប្រទេសជាតិ នេះបើតាមឲ្យពីប្រព័ន្ធទំនាក់ទនងសង្គម Facebook របស់ខេមរសហព័ន្ធតេក្វាន់ដូ កាលពីព្រឹកថ្ងៃទី០៧ ខែកក្តដា នេះ។
ចំពោះមេដាយ ៣គ្រឿងដែលកីឡាករ-កីឡាការិនី ឈ្នះមេដាយពីព្រឹត្តិការណ៍ Korean Open គឺធ្វើបានដោយកីឡាករ ទួន ណាវុធ និងកីឡាការិនី ស៊ឹម រចនា ឈ្នះមេដាយប្រាក់ម្មាក់ ១គ្រឿង និងកីឡាការិនី ឈឿន លីណា ឈ្នះមេដាយ សំរឹទ្ធ ១គ្រឿង ដោយពួកគេទាំង ៣រូបនេះ ប្រកួតលើវិញ្ញាសា មេគុនក្រុម ។
ចំណែកឯ កីឡាការិនី ស៊ន សៀវម៉ី ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Championship 2017 នៅទីក្រុង Muju សាធារណៈរដ្ឋកូរ៉េត្បូងនេះដែរ ប្រកួតគូទី១ ឈ្នះកីឡាការិនី Venezuela ដោយពិន្ទុ ២០ ទល់នឹង ១០, គូទី២ ឈ្នះកីឡការិនី កីឡាការិនីកូរ៉េខាងត្បូង ដោយពិន្ទុ ១៧ ទល់នឹង ៩ និងគូទី៣ ចាញ់កីឡាការិនី ជម្រើសជាតិកូរ៉េខាងត្បូង ដោយពិន្ទុ ១៤ ទល់នឹង ២២ នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ។
បើទោះបីជាអត្តពលិកជម្រើសជាតិតេក្វាន់ដូកម្ពុជា (WTF) មិនអាចឈ្នះមេដាយមាសពីព្រឹត្តិការណ៍ធំៗ ទាំងពីរនៅប្រទេសកូរ៉េជួនជាតិបានក៏ដោយ នេះជាមោទនភាពសម្រាប់កម្ពុជាដែលទទួលជ័យជម្នះ និងលទ្ធផលល្អមកជួនជាតិមាតុភូមិផងដែរ។ ហើយតាមរយៈប្រកួតនេះ គឺជាបទពិសោធន៍ថ្មីបន្ថែមទៀត សម្រាប់ក្រុមជម្រើសជាតិតេក្វាន់ដូ ត្រៀមខ្លួនចូលរួមព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ចាប់ថ្ងៃទី១៩ ដល់ថ្ងៃទិ៣១ ខែសីហា ខាងមុខ៕