ក្រុម​បឹង​កេត​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ Shan United ក្នុង​លទ្ធផល​៤​ទល់​១​នា​ការ​ប្រកួត​ពាន​រង្វាន់​AFC Cup វគ្គ​ជម្រុះ​ក្នុង​F តំបន់​អាស៊ាន។

៤​គ្រាប់​របស់​បឹង​កេត​រក​បាន​ដោយ​កីឡាករ​Maycon ២​គ្រាប់​ម្នាក់​ឯង​នាទី​១២​និង​នាទី​ ៦៣​, Julius ​រក​បាន​មួយ​គ្រាប់​នាទី​២៥​ខណៈ​ Gbengaរក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​ ៤៧។ចំណែក​មួយ​គ្រាប់​របស់​ Shan United រក​បាន​មួយ​គ្រាប់​នៅ​ដោយ​កីឡាករ​ពាក់​អាវ​លេខ​៩។

លទ្ធផល​នេះ​ធ្វើ​ឲ្យ​បឹង​កេត​ឡើង​ឈរ​លេខ​បី​ក្នុង​តារាង​ពូល ​F មាន​៦​ពិន្ទុ​តែ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ​ខណៈ​ដែល ​Shan United ឈរ​បាត់​តារាង។ ក្រុម​ដែល​ឡើង​ទៅ​វគ្គ​បន្ត​គឺ ​Ceres-Negro និង ​Home United ឡើង​ទៅ​វគ្គ​បន្ត។