សហព័ន្ធខ្មែរកីឡាទឹកទទួលបានការអនុញ្ញាតពីសហ័ពន្ធកីឡាហែលទឹកអន្តរជាតិ (FINA) រៀបចំទិវាកីឡាហែលទឹក FINA World Aquatics លើកទី១ ក្រោមពាក្រស្លោក “កីឡាហែលទឹកដើម្បីយើងទាំងគ្នា កីឡាហែលទឹកដើម្បីជីវិត” នេះបើតាមឲ្យដឹងពីលោក ហែម គីរី អគ្គលេខធិការសហព័ន្ធខ្មែរកីឡាហែលទឹក នៅក្នុងសន្និសីទសារពត័មាន កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា នៅទីស្នាក់ការ NOCC។
លោក ហែម គីរី បានឲ្យដឹងថា សហព័ន្ធហែលទឹកអន្តរជាតិ បានតម្រូវឲ្យសហព័ន្ធដែលជាសមាជិកប្រារព្វទិវានេះ ឡើងក្នុងគោលបំផុសឲ្យប្រជាពលរដ្ឋ យុវជនទាំងអស់ ជាពិសេសកុមារ ចូលរួមទិវានេះ ដើម្បីឲ្យពួកគេចេះហែលទឹក ជៀសវាងការលុងទឹកស្លាប់ដោយមិនចេះហែលទឹក ។ តាមរយៈទិវានេះ គឺចង់ឲ្យប្រជាជនចេះហែលទឹក ទទួលបានសុខភាពល្អពីកីឡានេះ និងរៀនរស់នៅដោយមានមសុខមាលភាពល្អផងដែរ។ អគ្គលេខាធិការរូបនេះ បញ្ជាក់បន្ថែមទៀតថា អ្នកដែលចេះហែលទឹកគឺជារឿងចាំបាច់ល្អប្រសើមួយ សម្រាប់ខ្លួននៅពេលធ្វើដំណើរតាមផ្លូវទឹកអាចជួយសង្គ្រោះខ្លួន ជៀសវាងការលុងទឹកស្លាប់ដោយមិនចេះហែលទឹកជាយថាហេតុ ឬ អាចជួយសង្គ្រោះដល់អ្នកលង់ទឹកទៀតផង ។
សម្រាប់ប្រទេសណាដែលមិនរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day នេះ សហព័ន្ធអន្តរជាតិនឹង មិនអនុញ្ញាតឲ្យចូលរួមប្រកួតជម្រុះ(Quqlifie)សម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិកឡើយ។
សូមបញ្ជាក់ថា តាមរយៈទិវាកីឡាហែលទឹក FiNA World Aquatics លើក១នេះ មានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យវិស័យកីឡហែលទឹកនៅកម្ពុជាមានការរីកចម្រើនអភិឌ្ឍខ្លួនឈានទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣២។ ចំពោះទិវានេះ និងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្តដា ធ្វើនៅក្លឹបកីឡាការ៉ាកុល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅថ្ងៃទី២ ខែកក្តដា ដ៏ដែរ ធ្វើនៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម៕