នាល្ងាចថ្ងៃទី០១ ខែមិថុនា ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមការហ្វឹកហាត់លើកដំបូងដើម្បីត្រៀមប្រកួតលើឆាកអន្តរជាតិចំនួន ២ នៅក្នុងខែមិថុនានេះ។
ការហ្វឹកហាត់គឺស្ថិតនៅក្រោមការដឹកនាំរបស់ លោក Leonardo Vitorino ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិផ្ទាល់ ជាមួយនឹងសមាសភាពកីឡាករចំនួន ២៣ រូប (អវត្តមាន ចាន់ វឌ្ឍនាកា ជាមួយ សារី ម៉ាត់នូរូទីន) ដែលជាប់ភារកិច្ចជាមួយក្លិប។
គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ជម្រើសជាតិឥន្ឌូនេស៊ី ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅថ្ងៃទី ០៨ ខែ មិថុនា និងបន្តជួប ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងពាន AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៅថ្ងៃទី ១៣ ខែ មិថុនា ផងដែរ៕
សកម្មភាពនៃការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដែលផ្ដិតដោយមន្ត្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៖
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា