វីរៈកីឡាការិនីកម្ពុជា ​ស៊ន សៀវម៉ី បាន​ជ្រុះចេញពីវគ្គ១៦នាក់ចុងក្រោយហើយ បន្ទាប់ពីចាញ់កីឡាការិនីម្ចាស់ក្បាច់គុណកូរ៉េខាងត្បូង មុននេះបន្តិច ​​ក្នុងពានរង្វាន់ MUJU WTF WORLD TAEKWONDO CHAMPIONSHIP 2017។

លទ្ធផល ស៊ន សៀវម៊ី បានរងបរាជ័យដោយលទ្ធផល ១៨ ទល់ ៩ ក្រោមថ្វីដៃកីឡាការិនី OH Hyeri ក្រោយប្រកួតអស់ចំនួន៣ទឹករួចមក។

ដូច្នេះ ​ស៊ន សៀវម៉ី នឹងត្រូវហាលអាវត្រឹមវគ្គនេះ និងជាអត្តពលិកកម្ពុជាទី៣ ដែលបានបរាជ័យនៅក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពី កីឡាករ​ វ៉ាន់ ឫទ្ធី​ និងកីឡាការនី អ៊ុនវិន សុចិរង្សី៕