គេហទំព័រ​ Footy Headlines ដែល​ជា​កាសែត​គេ​ទុក​ចិត្ត​បាន​បំផុ​ត​ ក្នុង​ការ​តាមដាន​ឯកសណ្ឋាន​កីឡា​បាល់ទាត់​ ក្នុង​ពិភពលោក​ បាន​បង្ហាញ​ឈុត​ថ្មី​ក្រៅ​ដី​ពណ៌​ផ្កាឈូក​របស់​ Man Utd សម្រាប់​រដូវ​កាល​២០១៨/២០១៩។​

ប្រភព​ដដែលបាន​ឲ្យ​ដឹង​ថា ​កីឡាករ Man Utd ទាំង​អស់​អាច​នឹង​ប្រើ​ប្រាស់​ឈុត​នេះ​ សម្រាប់​ការ​ប្រកួត​ក្រៅ​ដី​ ដែល​មាន​ពណ៌​ផ្កាឈូក​ខ្ចី​​ ហើយ​អក្សរ​ និង​ឡូហ្គូ​ដាក់​ពណ៌​ខ្មៅ។

 

មូលហេតុ​មួយ​ទៀត​ការ​ឌីសាញ​ដាក់ពណ៌​ផ្កាឈូក​នេះ​ គឺ​យក​តាម​កាសែត​ចំណាស់​មួយ​ឈ្មោះ​ថា Football PINK ដែល ​ជា​ផ្នែក​មួយ​របស់​កាសែត​ទុក​ចិត្ត​បាន​បំផុត​ក្នុង​មូលដ្ឋាន​ទី​ក្រុង ​Manchester គឺ Manchester Evening News។​ប្រសិ​បើ​ព័ត៌មាន​នេះ ជា​ការ​ពិត​អាច​គួរ​ឲ្យ​ទុក​ចិត្ត​បាន​មែន​ ក្លឹប​បិសាច​ក្រហម​នឹង​បើក​សករាជថ្មី​នៃ​ឈុត​របស់​ខ្លួន។

 

ឈុតអ្នក​ចាំ​ទី

ចុះ​ប្រិយមិត្ត​គិត​យ៉ាង​ណាដែរ​សម្រាប់​ឈុត​នេះ?