“Lionel Messi បានចុះកុងត្រាថ្មីជាមួយ Barcelona រួចទៅហើយៗ គាត់កំពុងបន្តអាជីពនៅកីឡដ្ឋាន Camp Nou” នេះបើតាមសម្ដីលោក Javier Tebas មេធំរបស់ La liga។
អនាគតរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវបានគេលើកជាប្រធានបទក្នុងមន្ទិលមិនច្បាស់លាស់ជាមួយនឹងការមិនទាន់ចុះកុងត្រាថ្មីបន្ថែម ជាមួយក្លឹបកាលពីខែមិថុនា។ ប្រសិនបើគ្មានកុងត្រាត្រូវបានដាក់សំណើរដល់កីឡាករទេនោះ, Messi មានសិទ្ធពេញលេញចាកចេញពីក្លឹប ដោយមិនមានតម្លៃខ្លួនហើយរូបគេអាចនឹងទៅចូលរួមជាមួយក្លឹបណាក៏បានក្នុងមករា។ចំណែករបាយការណ៍មួយចំនួនថា រូបគេអាចចេញទៅរួមក្រុមជាមួយលោក Pep Guardiola នៅ MAnchester City។
G⚽️AL MORNING!!!
Mondays are better with goals from Messi 👑 pic.twitter.com/HGj2b4IAuv— FC Barcelona (@FCBarcelona) November 13, 2017
ទោះបីជាយ៉ាងនេះក្ដី! Tabas និយាយថា កីឡាករកាន់កំណត់ត្រារកគ្រាប់បាល់ច្រើនជាងគេរបស់ La liga មិនទៅទីណាទាំងអស់ ហើយលោកបញ្ជាក់ច្បាស់ថា Messi ស៊ីញេកុងត្រាជាមួយក្លឹបរួចហើយ។
“ Messi បានបន្តកុងត្រារួចហើយ។ កុងត្រាគឺពិតជាផ្លូវការ គ្រាន់តែមិនទាន់ដល់ពេលប្រកាសជាសាធារណៈ ថារូបគេបានស៊ីញេប៉ុណ្ណោះ។ Messi បានស៊ីញេកុងត្រារួចហើយ ខ្ញុំមិននិយាយកុហកទេ ! គាត់ស៊ីញេរួចហើយ”៕