ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ជួប​ក្រុម​ហ្សកដានី​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់​ ​AFC Asian Cup 2019 នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ កាល​ជើង​ទី​មួយ​ក្រុម​កម្ពុជា​ បាន​ប្រកួត​ចាញ់​ហ្សកដានី​ដល់​ទៅ​៧​ទល់​០។

Related image

ក្នុង​សន្និសិទ​កាសែត​មុន​ការ​ប្រកួត​នៅ​ព្រឹក​នេះ​ លោក​ប្រាក់ សុវណ្ណារ៉ា ​បាន​និយាយ​ថា​ វា​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​បំផុត​ក្នុង​អាជីព​គ្រូ​បង្វឹក​របស់​លោក ហើយ​ក្រុម​ហ្សកដានី​ជា​ក្រុម​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ ​ពី​កម្រិត​បច្ចេកទេស កម្លាំង​និង​មាឌ។

លោក​បាន​និយាយ​ថា​​៖”ខ្ញុំ​មិនចាំ​បាច់​និយាយ​ច្រើន​ទេ បងប្អូន​បាន​ដឹង​ហើយ​ ពី​កម្រិត​លេង​របស់​គូ​ប្រកួត​។ ការ​ប្រកួត​ថ្ងៃ​ស្អែក​ត្រឹម​តែ​ស្មើ​គឺ​ជា​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​ហើយ​សម្រាប់​កម្ពុជា​”។

“​បើ​និយាយ​ពី​បច្ចេកទេស​លេង កម្លាំង ​ក្រុម​របស់​យើង​ពិត​ជា​មិន​អាច​ប្រៀប​ជាមួយ​ហ្សកដានី​បាន​ឡើយ​ប៉ុន្តែ កលល្បិច និង​ចិត្ត​សាស្រ្ត​គឺ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​មើល​ឃើញ​។ តែ​យើង​ណា​យើង​ខិត​ខំ​សម្រាប់​ប្រកួត​នេះ”