ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់១ក្នុងការប្រកួតមិត្តភាពអន្តរជាតិត្រៀមជម្រុះ AFC Asian Cup 2019។
២គ្រាប់របស់មីយ៉ាន់ម៉ា រកបានដោយខ្សែការពារលេខ៣ Zaw Min Tun និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធពាក់លេខ៩ Aung Thu ។ ចំណែកមួយគ្រាប់របស់កម្ពុជារកបានដោយខ្សែបម្រើប្រយុទ្ធ ប្រាក់ មុន្នីឧត្តម។
ដោយឡែកក្រោយចប់ការប្រកួតនេះក្រុមកម្ពុជានឹងបន្តហ្វឹកហាត់ត្រៀមជួប ហ្សកដានីក្នុងវគ្គជម្រុះ AFC Asian Cup 2019 ក្នុងកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃ ទី១៤ ខែ វិច្ឆិការ ឆ្នាំ២០១៧៕
រូបភាព៖FFC