ក្លឹបអ្នកមានបារាំង PSG ត្រូវបានគេដឹងថាកំពុងលួចតាមទាក់ទងអ្នកចាត់ការទូទៅរបស់ Manchester United លោក Jose Mourinho ក្នុងការឡើងដឹកនាំក្រុមជំនួសដំណែងលោក Unai Emery។
យោងតាមប្រភពព័តមានពី The Sun បានឲ្យដឹងថា ក្លឹបយក្សបារាំង PSG កំពុងតែបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចងបានលោក Mourinho មកដឹកនាំនៅ Ligue 1។ ជាមួយគ្នានឹងការលេចឮនេះដែរអ្នកចាត់ការវ័យ៥៤ឆ្នាំខាងលើនេះក៏ធ្លាប់បានបង្ហើបពីអនាគតរបស់ខ្លួនផងដែរកាលពីខែមុន ពោលគឺលោកអាចនឹងចាកចេញទៅដឹកនាំនៅបារាំងនៅថ្ងៃណាមួយក្នុងពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល PSG តាមទាក់ទងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ជាក់ស្តែងមុននឹងមក Old Trafford ពួកគេក៏ធ្លាប់ទាក់ទងម្តងរួចផងដែរ៕