ខ្សែបម្រើប្រយុទ្ធរបស់ ក្រុមមាន់ខ្នាយមាស Tottenham កីឡាករ Son Heung Min ក្លាយជាកីឡាករអាស៊ីរកគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងពានរង្វាន់លីកកំពូលអង់គ្លេស Premier League ក្រោយពេលរូបគេរកបានគ្រាប់បាល់ឲ្យ Spurs ឈ្នះ Crystal Palace កាលពីយប់មិញ។
កីឡាករជម្រើសជាតិកូរ៉េខាងត្បូងវ័យ២៥ឆ្នាំបានបំបែកកំណត់ត្រា អតីតកីឡាករ Manchester United ខ្សែបម្រើ Park Ji-Sung (១៨គ្រាប់)ដោយរកបាន១៩គ្រាប់ ក្លាយជាកីឡាករអាស៊ី រកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅ Premier League។ Heung Min Son បានមកចូលរួមជាមួយ Totenham កាលពីឆ្នាំ២០១៥ដោយចេញពីមកពីក្លឹប Bayer Leverkusen។កីឡាកររូបសង្ហាម្នាក់នេះ រកបាន៤គ្រាប់ពេលមកលេងនៅ Spurs ដំបូងមុនពេលរកបាន១៤គ្រាប់ ឲ្យក្លឹបកាលពីរដូវកាលមុន។
ខ្សែបម្រើរបស់ Swansea City កីឡាករ Ki Sung-Yueng ស្ថិតក្នុងលំដាប់ទី៣មាន១៣គ្រាប់ខណៈខ្សែប្រយុទ្ធ Leicester Cityកីឡាករ Shinji Okasaki ឈរលេខ៤មាន១២គ្រាប់៕