ភ្នាក់ងារសារព័ត៌មាន SITE Intel Group រាយការណ៍ថា ក្រុមឧទ្ទាម ISIS មានការជាប់ទាក់ទងគំរាមវាយប្រហារក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងរដូវក្ដៅ១ឆ្នាំក្រោយ ក្នុងប្រទេសរុស្សីហើយមានមនុស្សមួយក្រុមដែលស្គាល់ថា ជាមនុស្សទាក់ទងជាមួយក្រុមឧទ្ទាមខាងលើ បានយករូបថត Messi ជាអ្នកទោសហើយកែជារូបយំចេញឈាមតាមភ្នែកទៀតផង។
Pro-#ISIS media unit Wafa’ Foundation continues to threaten 2018 FIFA #WorldCup, this time using an image of #LionelMessi in a prison outfit pic.twitter.com/isB8RDKYAK
— SITE Intel Group (@siteintelgroup) October 24, 2017
ភ្នាក់ងារសារព័ត៌មានខាងលើ បានរាយការណ៍កាលពីម្សិលមិញថា រូបភាពនេះត្រូវបានចែកចាយពេញបណ្ដាញ WAFA Media Foundation ដែលស្ថាប័នមួយនេះ ត្រូវបានគេដឹងថាកំពុងតាមដានក្រុមរដ្ឋអិស្លាមជ្រុលនិយម ហើយក៏ជាកន្លែងត្រួពិនិត្យគោលបំណងរបស់ ISIS ទៅលើពិភពលោកផងដែរ។
នេះមិនមែនជាលើកដំបូងទេ ដែល ISIS បានប្រកាសថា World Cup 2018 គឺជាគោលដៅវាយប្រហាររបស់ពួកគេ ។ពួកគេក៏ធ្លាប់បញ្ចេញរូបទាហានកាន់កាំភ្លើងនិងគ្រឿងផ្ទុះ មើលកីឡដ្ឋាន Luzhniki Stadium ឆេះសន្ធោសន្ធៅក្នុងទីក្រុងមូស្គូទៀតផង។
Messi គឺជាកីឡាករម្នាក់ដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ធំបំផុតលើលោកហើយសារព័ត៌មាន SITE ខាងលើបានរាយការណ៍ថា ISIS បានប្រើរូបកីឡាកររបស់ Barcelona រូបនេះសម្រាប់គម្រាមវាយប្រហារក្នុងចំណោមសារគម្រាមជាច្រើនទៀតទាក់ទង់នឹងបាល់ទាត់៕