ប្រទេស​ទាំង​១២​ក្នុង​សមាគម​បាល់ទាត់​អាស៊ាន​(បូកអូស្រ្តលី)​​បាន​កំណត់​កូតា​កីឡាករ​បរទេស​ខុសៗ​គ្នា​អាស្រ័យ​លើ​គោលការណ៍​សហព័ន្ធ​បាល់ទាត់​នីមួយ​ចង់​ឲ្យ​លីក​បាល់ទាត់​ក្នុង​ប្រទេស​ខ្លួន​រីក​ចម្រើន​តាម​របៀប​ណា។

លីក​កំពូល​នៅ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​បាល់ទាត់​រិត​ត្បិត​ជាង​គេ​បន្តិច​ ពី​ព្រោះ​ត្រូវ​មាន​កំណត់​នៃ​ការ​នាំ​យក​កីឡាករ​ចូល​ ពិសេស​កីឡាករ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សហព័ន្ធ​បាល់ទាត់​អាស៊ី​ ហើយ​សហព័ន្ធ​បាល់ទាត់​នីមួយ​ៗ​ចង់​ឲ្យ​កីឡាករ​ក្នុង​ស្រុក​បង្ហាញ​សមត្ថភាព​ក្នុង​ទីលានឲ្យ​បាន​ច្រើន។

ប្រិយមិត្ត​ពិត​ជា​ស្គាល់​ហើយ​ពី​ស្ថានភាព​វិស័យ​បាល់ទាត់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​កូតា​កីឡាករ​ក៏​មាន​ភាព​ខុស​គ្នា​ៗ​ដែរ។ ខាង​ក្រោម​នេះ​ជា​ច្បាប់​នៃ​កូតា​កីឡាករ​បរទេស​របស់​សហព័ន្ធ​បាល់ទាត់​នីមួយ៖

អូស្រ្តាលី៖ អនុញ្ញាតិ​កីឡាករ​បរទេស​៥​នាក់​​តែ​មិន​មាន​កៅអី​សម្រាប់​កីឡាករ​ណា​ម្នាក់​ស្ថិត​ក្រោម​សមាជិក​សហព័ន្ធ​បាល់ទាត់​អាស៊ី​នោះ​ទេ។

ប្រ៊ុយណេ៖ ត្រឹម​មាន​ក្រប​ខ័ណ្ឌ​បាល់​ទាត់​កម្រិត​ ​(amateur league  )​គ្មាន​ក្រុម​ណា​មួយ​អាច​នាំ​យក​កីឡាករបរទេស​មក​លេង​បាន​នោះ​ទេ។

កម្ពុជា និង​ថៃ ៖ ៤+១( កីឡាករ​បរទេស​៥​នាក់​តែ​ក្នុង​ចំណោម​៥​នេះ​ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​កីឡាករ​អាស៊ី​ម្នាក់។) ក្នុង​ទីលានប្រកួត​អាច​ដាក់​ឲ្យ​លេង​ត្រឹម​៤​នាក់​ប៉ុណ្ណោះ​។

ឥណ្ឌូណេស៊ី៖ ២+១+​Marquee Playerក្នុង​លីក​ឥណ្ឌូណេស៊ី​អនុញ្ញាតិ​ឲ្យ​មាន​កីឡាករ​បរទេស​៤​នាក់ ហើយ​ក្នុង​ចំណោម​បួន​នាក់​នោះ​គឺ​ត្រូវ​បាន​កីឡាករ​អាស៊ី​ម្នាក់ និង​មួយ​ទៀត​​សម្រាប់​កីឡាករ Marquee​ Player(កីឡាករល្បី​ ឆ្នើម ក្នុង​ពិភពលោក) (២០១៧)។ មួយ​ក្រុម​អាច​ឲ្យ​កីឡាករ លេង​បាន​ទាំង​បួន​នាក់​តែ​ត្រូវ​មាន​កីឡាករ​អាស៊ី​ម្នាក់។

ឡាវ, ម៉ាឡេស៊ី ហ្វីលីពីន៖៣+១ កីឡាករ​បរទេស​៤​នាក់​តែ​ក្នុង​ចំណោមនេះ​ ​ត្រូវ​តែ​មាន​អាស៊ី​ម្នាក់​។

មីយ៉ាន់ម៉ា៖ ៣+១ អាច​នាំ​យក​កីឡាករ​បរទេស​៤​នាក់​តែ​ម្នាក់​ត្រូវ​តែ​ជា​កីឡាករ​អាស៊ី តែ​កីឡាករ​បរទេស​អាច​លេង​លើ​ទីលាន​បាន​តែ​៣​នាក់​ទេ​។

សិង្ហបុរី៖ កីឡាករ​បរទេស​៣​នាក់​តែ​មិន​មាន​កូតា​កីឡាករ​នៅ​ក្នុងអាស៊ី​ឡើយ។

ទីម័រខាងកើត៖ កីឡាករ​បរទេស​៤​នាក់​តែ​មិនមាន​កូតា​កីឡាករ​អាស៊ី​ឡើយ។

វៀតណាម៖ ក្លឹប​មួយ​អាច​មាន​ត្រឹម​៣នាក់​​តែ​ម្នាក់​ក្នុង​ចំណោម​៣​នេះ​ត្រូវ​តែ​ជា​កីឡាករ​ចូល​សញ្ជាតិ​វៀតណាម​រួច​ហើយ។