តាមប្រភពស្ថិតិរបស់ UEFA ក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester កំពុងកាន់កាប់កំពូលតារាងក្លឹបខ្លាំងជាងគេនៅអឺរ៉ុប។
City និង United ឈរកំពូលតារាងចំណាត់ថ្នាក់ទ្វេគុណសម្រាប់រដូវកាល២០១៧/២០១៨ បន្ទាប់ពីឆ្លងកាត់ការប្រកួតក្នុងChampions League ៣ជុំកន្លងមក ដែលចំណាត់ថ្នាក់នេះបានទម្លាក់ម្ចាស់ជើងឯក Real Madrid និងបងធំ Barcelonaមកកាន់តំបន់ Top 10 វិញ។
Man City និង Man Utd បានរក្សាកំណត់ត្រាល្អឥតខ្ចោះ ក្នុងការប្រកួតពានក្លឹបអាជីពលំដាប់អឺរ៉ុប ដោយឈ្នះ៣ប្រកួតរកបាន៨គ្រាប់តែរបូត១គ្រាប់ប៉ុណ្ណោះ។ ក្នុងតារាងទ្វេគុណនេះ ក្លឹបទាំងពីរមាន១១.៦១៥ពិន្ទុនៅរដូវកាលនេះ។ បែបណាក្ដី! Barcelona នៅតែឈរលំដាប់លេខ៣ ដោយមានពិន្ទុ១១.២២៨ ពីលើក្រុម Paris Saint-Germain, Besiktas, Chelsea, Tottenham និង Real Madrid ។
ត្រកូល Manchester ទាំងពីរឈរពីលើ Barca ដោយសារមានកំណត់ត្រាឈ្នះ១០០%ក្នុងChampions League របូតគ្រាប់តិចជាងគេ ដែលនេះធ្វើឲ្យពិន្ទុរបស់ក្លឹបទាំងពីរកើនឡើងខ្លាំង។ តែបើនិយាយពីតារាងទ្វេគុណសរុប(គ្រប់ពានរង្វាន់ដែលចូលរួមប្រកួត) Man City គឺជាក្លឹបឈរលំដាប់ខ្ពស់ជាងគេនៅ Premier League គឺឈលេខ៨ Arsenal លេខ១០ Chelsea លេខ១៣ហើយ Man Utd លេខ១៤។
ចំណាត់ថ្នាក់នេះមានន័យថាក្លឹបនៅអង់គ្លេស គ្មានគីឡូជាមួយជើងខ្លាំងទាំងបីនៅ La liga នោះទេ។
តើចំណាត់ថ្នាក់ទ្វេរគុណរបស់ UEFAគឺជាអ្វី?
មានន័យថា ក្រុមដែលបានចូលរួមក្នុងការប្រកួតប្រជែងពាន Champions League និង Europa League ទទួលបានចំណាត់ថ្នាក់នេះ។ ពិន្ទុដែលទទួលបាននឹងត្រូវកាត់ចោលក្នុងរយៈពេល៥ឆ្នាំម្ដង។ ការគណនាគឺផ្ដោតទៅលើលទ្ធផលក្នុងការប្រកួតប្រជែង ហើយ UEFA នឹងបន្ទាន់សម័យកាលតារាងចំណាត់ថ្នាក់នេះ ពេលការប្រកួតមួយត្រូវបញ្ចប់(ប្រកួតម្ដងគិតម្ដង)។
ចុះគេគិតនិងគណនាយ៉ាងម៉េចបានចេញអញ្ចឹង?
UEFA ថា ពិន្ទុទ្វេគុណរបស់ក្លឹបនីមួយ ត្រូវបូកបញ្ចូលពិន្ទុឈ្នះទាំងអស់ ដោយគិតលើការប្រកួតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ពិន្ទុគិតអញ្ចេះ
-ការប្រកួតវគ្គជម្រុះជុំដំបូងបំផុតឈ្នះទទួលបាន កន្លះពិន្ទុ
-ការប្រកួតវគ្គជម្រុះជុំទី២ឈ្នះទទួលបានមួយពិន្ទុ
-ពិន្តុបន្ថែមពីលើការចូលរួមវគ្គជម្រុះក្នុងពូល បួនពិន្ទុ
-ឈ្នះវគ្គជម្រុះក្នុងពូលបាន២ពិន្ទុ
-ស្មើវគ្គជម្រុះក្នុងពូលបាន១ពិន្ទុ
-បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយបន្ថែម៤ពិន្ទុ។