និយាយ​តាម​ត្រង់​និង​ការ​ពិត​ទៅ​! ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ និង​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​មិន​ប្រាកដ​ថា​អាច​មាន​វិស័យ​បាល់ទាត់​រីក​ចម្រើន​ជាង​គេ​ហើយ​នាំ ក្រុម​ជម្រើស​ជាតិ​ឡើង​លេង​ World Cup នោះ​ទេ។

ប្រទេស​មួយ​ចំនួន​ដូច​ជា​រុស្សី​មាន​ប្រជា​ជន​ច្រើន​ ហើយ​ដី​ធំ​ជាង​គេ​បំផុត​ បើ​មិន​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​២០១៨​ទេ​ ប្រហែល​ជា​អត់​ជាប់​ផង​ក៏​មិន​ដឹង។ ចិន ឥណ្ឌា ​ប៉ាគីស្ថាន អាមេរិក ​និង​ឥណ្ឌូណេស៊ី​សុទ្ធ​តែ​មិន​បាន​ជាប់​ទៅ​លេង​ World Cup។​តែ​ពេល​នេះ​ចង់​បង្ហាញ​ប្រិយមិត្ត​មក​ស្គាល់​ប្រទេស​ទាំង​៦​ក្នុង​ពិភពលោក​ដែល​មាន​ប្រជាជន​តិច​ជាង​គេ​បំផុត​ តែ​បាន​ឡើង​ទៅ​លេង​នៅ​ World Cup។

ស្លូវើនៀ​ (ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​និង​ជប៉ុន) 2002 -ប្រជាជន៖ ១​លាន​២​សែន​នាក់​

អៀរឡង់ខាងជើង – ម្ចាស់ផ្ទះ ស៊ុយអែត 1958 – ​ប្រជាជន៖១​លាន​៤​សែន​នាក់

គុយវ៉ែត (ម្ចាស់ផ្ទះ​អេស្ប៉ាញ​1982) ប្រជាជន៖១​លាន​៣​សែន​នាក់

ទ្រីនីដាត​ និង​តូបេកូ​(ម្ចាស់ផ្ទះ​អាល្លឺម៉ង់​ឆ្នាំ​២០០៦​ប្រជាជន​១លាន​៣​សែន​នាក់

ប៉ារ៉ាហ្គាយ (ម្ចាស់ផ្ទះ​អ៊ុយរុយហ្គាយ​១៩៣០​​ប្រជាជន​៨៥​ម៉ឺន​នាក់​

អ៊ីស្លង់​(ម្ចាស់ផ្ទះ​រុស្សី​២០១៨)ជាង​៣៣​ម៉ឺន​នាក់