គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថា តារាបាល់ទាត់របស់ជម្រើសជាតិឈីលី មានសភាពប្រហាក់ប្រហែលទៅនឹង Lionel Messi, Zinedine Zidane, និង David Beckham ក្នុងក្រុមជម្រើសជាតិ។
Sanchez មិនអាចជួយក្រុមជួយក្រុមជម្រើសជាតិរបស់ខ្លួនបានទៅលេងនៅ World Cup 2018 នោះទេ បន្ទាប់ពីចាញ់ប្រេស៊ីល៣ទល់០ក្នុងការប្រកួតចុងក្រោយជម្រុះ World Cup តំបន់អាមេរិកខាងត្បូង។ ក្នុងករណីនេះលោក Wenger បាននិយាយថា Sanchez ស្ថិតក្នុងក្រុមកីឡាករដែលទទួលខុសត្រូវខ្ពស់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដែលមានដូចជា៖ Zidane ជាមួយនឹងក្រុមបារាំង Beckham ជាមួយអង់គ្លេស និង Messi ជាមួយអាហ្សង់ទីន។
“ ខ្ញុំអាចនិយាយបានថាកីឡាករគ្រប់ៗជំនាន់ តែងតែទទួលរងសម្ពាធពីក្រុមជម្រើសជាតិរបស់ពួកគេ។ នៅបារាំងមាន Zidane, ក្នុងប្រទេសអង់គ្លេសមានBackham, ហេតុអីមិនជា Steven Gerrard?ខ្ញុំក៏មិនដឹងដែរ ប៉ុន្តែអ្នកដែលទទួលសម្ពាធច្រើនជាងគេគឺ Backham។”
“ នៅឈីលីគឺ Samchez ហើយអាហ្សង់ទីនគឺច្បាស់ណាស់ Messi ដែលអ្នកទាំងអស់នេះ តែងតែទទួលរងសម្ពាធពីការប្រកួតក្នុងក្រុមជម្រើសជាតិ ទោះបីកីឡាករក្នុងក្រុមមានច្រើននាក់ក្ដី។ ពួកគេស្ថិតក្នុងទំព័រមុខនៃការរិះគន់ពីអ្នកគាំទ្រ បាល់លេង១១នាក់លើទីលាន តែពេលលទ្ធផលមិនសមប្រកបពួកគេប៉ុន្មាននាក់ខាងលើជាអ្នករងសម្ពាធ”។
“ គាត់ទើបជួយជម្រើសជាតិឈ្នះពាន Copa America ២ដងជាប់គ្នាតែជម្រើសជាតិទាំងមូលមិនបានលេង World cup ត្រូវធ្លាក់មកដល់គាត់ គាត់នឹងមានវ័យ២៩ឆ្នាំនៅឆ្នាំ ក្រោយហើយបើចង់ទៅម្ដងទៀតគឺគាត់មានវ័យ៣៣ឆ្នាំទៅហើយ។ នរណាមិនខូចចិត្ត?”៕