របាយការណ៍មួយបាននិយាយថា ប្រាក់បន្ថែមនៃការចុះកុងត្រាថ្មី របស់Barcelona ឲ្យទៅ Messi បានក្លាយជាការដោះដូរកីឡាករដ៏ធំបំផុតក្នុងពិភពបាល់ទាត់ដែលករណីនេះគឺក្រុមអ្នកមានបុណ្យដល់ថ្នាក់ព្រមលក់ឈ្មោះកីឡដ្ឋាន Camp Nou(Copy Right’s Name)ដើម្បីយកលុយបន្តកុងត្រា។
ប្រភព DaIly Mail របស់អង់គ្លេសបានបកប្រែខ្លឹបសារពីកាសែតមានមូលដ្ឋាននៅទឹកដី Catalan សរសេរជាភាសាអេស្ប៉ាញ L’Ara’ រាយការណ៍ថា តម្លៃចំណាយប្រាក់ឈ្នួលរបស់ Barcelona មានការកើនឡើងពី៤៣០លានផោនឬ៨៤ភាគរយនៃទ្រព្យសម្បត្តិទាំងអស់របស់ក្លឹប។
លើសពីនេះក្លឹបនឹងប្រមូលលុយពីគ្រប់ទិសទី តាមតែអាចធ្វើបានដើម្បីសរុបចំណូលរបស់ខ្លួន ហើយពួកគេសង្ឃឹមថា ការចុះកុងត្រាលើការផលិតអាវពីក្រុមហ៊ុន Nike នៅរដូវកាលក្រោយនឹងបន្ថែមលុយចូលក្នុងកុងរបស់ក្លឹបកាន់តែច្រើន ខណៈពួកគេមានគម្រោងលក់ឈ្មោះ Camp Nou នៅដើមរដូវកាលក្រោយ។
Daily Mail និយាយថាឈ្មោះនេះបានដាក់ឲ្យកីឡដ្ឋានជាង២៥ឆ្នាំមកហើយៗ ពួកគេសង្ឃឹមថាការលក់នេះ ក្លឹបនឹងប្រមូលប្រាក់បាន១៧៩លានផោនបន្ថែមទៀត។ ក្នុងន័យនេះកីឡាករអាហ្សង់ទីន នឹងមានប្រាក់បន្ថែមឡើងដល់៧៩លានផោនទៅ៨៥លានផោនលើប្រាក់ឈ្នួលចាស់ បើរូបគេបន្តអនាគតជាមួយ BARCA។ កុងត្រាហាក់នៅទ្រឹងនៅឡើយទេ ព្រោះកីឡាករមិនទាន់បានស៊ីញេនៅឡើយ ហើយបើភាគីទាំងពីរយល់ព្រម Messi នឹងទទួលបានប្រាក់ឈ្នួល៥សែនផោនក្នុងមួយអាទិត្យ រហូតដល់ឆ្នាំ២០២១ហើយបើចុះកុងត្រាបានមែនអ្នកគាំទ្ររបស់ពួកគេនឹងសប្បាយចិត្តមិនខាន។
ក្លឹបមានទំនុកចិត្តខ្លាំងក្នុងការអន្ទងកីឡាករ ជួយអាហ្សង់ទីនបានឡើងលេង World Cup ម្សិលម្ងៃ ប៉ុន្តែសាមីខ្លួនហាក់មិនទាន់អើពើនៅឡើយ។ ប្រធានក្លឹបលោក Josep Baromeu អាចឲ្យកីឡាករមានជម្រើសបន្តកុងត្រាបាន ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការប្រកាសផ្លូវការណាមួយឬក៏រូបថតពីការចុះកុងត្រាថ្មីនេះទេ៕