Sir Alex Ferguson បានយល់ព្រមទៅដឹកនាំក្លឹប Tottenham Hotspur មុនពេលក្លាយជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United ប៉ុន្តែលោកបានសម្រេចចិត្តសារថ្មីនៅនាទីចុងក្រោយ ដោយមិនទៅទទួលការងារនៅ Spurs វិញនេះ បើតាមសម្ដីអតីតប្រធានក្លឹបមាន់ខ្នាយមាសលោក Irving Scholar។
អតីតគ្រូបង្វឹកសញ្ជាតិស្កុតឡែន បានប្ដូរទៅដឹកនាំនៅ Old Trafford កាលពីឆ្នាំ១៩៨៦ ក្រោយចាកចេញពីក្លឹប Aberdeen ដោយចំណាយពេល២៧ឆ្នាំឈ្នះពានជាច្រើនជាមួយក្លឹប មានមូលដ្ឋាននៅទីក្រុង Manchester។ អតីតគ្រូបង្វឹកវ័យ៧៥ឆ្នាំបានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៣ បន្ទាប់ពីដឹកនាំក្លឹបឈ្នះពាន Premier League ប៉ុន្តែបាល់ទាត់អង់គ្លេសប្រហែលជាផ្ទុយពីនេះខ្លាំងផងក៏មិនដឹង បើគាត់មិនមកគ្របគ្រង Man Utd។
អតីតប្រធានក្លឹបមាន់ខ្នាយមាសលោក Irving Scholar
លោក Scholar បានបញ្ជាក់ថាគាត់មកជួប Ferguson ក្នុងឆ្នាំ១៩៨៤ហើយគ្រូបង្វឹកសញ្ជាតិស្កុតឡែនបានយល់ព្រមកាន់ការងារនៅ White Hart Land (និយាយតែមាត់តែមិនទាន់ស៊ីញេកុងត្រា) មុនពេលសម្រេចចិត្តស្នាក់នៅប្រទេសស្កុតឡែន២ឆ្នាំទៀត។
“ ការពិតគឺអញ្ចេះ! ខ្ញុំបាននិយាយជាមួយគាត់ និងពិភាក្សាជាមួយ Alex Ferguson អំពីកិច្ចព្រមព្រៀង”។ នេះជាសម្ដីរបស់លោក Scholar ត្រូវបានដកស្រង់ពីក្នុងសៀវភៅ ‘White Hart Lane – The Spurs Glory Years’របស់លោក Martin Lipton ។
“ គាត់នឹងខ្ញុំបាននិយាយគ្នាយូរណាស់ហើយពិភាក្សាលម្អិតពីរឿងនេះ។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំចាស់ណាស់ហើយ ដែលត្រូវគិតរឿងនេះគឺមានតែលោកទេដែលអាចធ្វើរឿងដ៏សំខាន់នេះ…។ តែយ៉ាងណាខ្ញុំឲ្យគាត់សម្រេចចិត្តសិន។ ២ឆ្នាំ ក្រោយពេលគាត់លោកអង់គ្លេសគាត់ក៏ទៅដឹកនាំ Man Utd ទៅ”។