ខ្សែប្រយុទ្ធពាក់អាវលេខ៩របស់ Chelsea កីឡាករ Alvaro Morata និយាយថារូបគេស្វែងរកដៃគូល្អសម្រាប់អាជីពបាល់ទាត់នៅ Chelsea នោះគឺ Eden Hazard ហើយថែមទាំងគិតថាកីឡាករបែលហ្សិករូបនេះ ជាកីឡាករល្អបំផុតលេខ៣ ក្នុងពិភពលោក។
កីឡាករវ័យ២៤ឆ្នាំ បានបង្ហាញទម្រង់លេងបានយ៉ាងល្អបន្ទាប់ពីចូលរួមជាមួយChelsea ដោយចាកចេញពី Real Madrid ក្នុងរដូវកាលនេះដោយរកបាន៧គ្រាប់ក្នុងការចូលលេង៨ប្រកួតដំបូងឲ្យChelsea។ ទោះបីជាយ៉ាងនេះក្ដី! គាត់មិនទាន់ បានចំណាយពេលវេលាដ៏អស្ចារ្យណាមួយលើទីលានជាមួយHazard នៅឡើយទេដោយសារទើបជាពីរបួសហើយបានចូលលេងត្រឹមកីឡាករបម្រុងសិនប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្ដី! Morata នៅតែសរសើរពីគុណភាពរបស់ខ្សែប្រយុទ្ធស្លាបដោយនិយាយថារូបគេគ្មានបញ្ហាអ្វីទាំងអស់ ក្នុងការចាប់ដៃគូប្រយុទ្ធជាមួយHazard ហើយរូបគេអាចលេងយល់ចិត្តគ្នាបានយ៉ាងឆាប់រហ័ស។
កាសែត Metro បានស្រងសម្ដីរបស់កីឡាករអេស្ប៉ាញដូចនេះ៖ “ វាមិនពិបាកទេសម្រាប់ខ្ញុំក្នុងការលេងជាមួយកីឡាករបែបដូចជាគាត់នេះ។គាត់គឺជាកីឡាករល្អបំផុតទីក្នុងពិភពលោក។ វាពិតជាងាយស្រួលក្នុងការលេងជាមួយគាត់”៕