ក្លឹប​រុស្សី​ Spartak Moscow ត្រូវ​បាន​ ​UEFA ពិន័យ​ម្ដង​ទៀត​ហើយ​បន្ទាប់​ពី​អ្នក​គាំទ្រ​បាន​លើក​ផ្តាំង​បដារ​ធំ ​ឆ្លង​ចូល​ដល់​តំបន់​ហាម​ឃាត់​និង​មាន​ការ​ដុត​កាំជ្រួច​ចូល​ទីលាន​អំឡុង​ការ​ប្រកួត​ក្នុង​ Champions League ជាមួយ ​Liverpool យប់​មិញ។

អ្នក​គាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​មួយ​នេះ ក្នុង​កីឡដ្ឋាន​ Otkrytiye Arena បាន​លើក​បដារ​ដោយ​សរសេរ​ថា​ ” UEFA Mafia”មាន​ន័យ​ជា​ភាសា​ខ្មែរ​(​ក្រុម​បងធំ ​UEFA) ហើយ​បាន​ដុត​គ្រាប់បែក​ផ្សែង​ហុយ​ពេញ​ទីលាន​ក្នុង​ការ​ប្រកួត​ស្មើ​១​ទល់​១។

៣​ករណី​នេះ​ខាង​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​បាន​ពិន័យ​ទៅ​លើ​ ការ​លើក​បដា​ធំ​ពេក​លប់​តំបន់​ហាម​ឃាត់ និងសរសេរ​មើល​ងាយ​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប​​ ដុត​កាំជ្រួច និង​​អង្គុយ​លើ​ជណ្ដើ ​បិទ​ផ្លូវ​ដើរ​ក្នុង​ទីលាន។

Spartak Moscow ត្រូវ ​UEFA ពិន័យ៣​ករណី​ខណៈ​មាន​មួយ​​ដោយ​សារ​អ្នក​គាំទ្រ​អុច​កាំជ្រួច​ចូល​ទីលាន
Spartak Moscow ត្រូវ ​UEFA ពិន័យ៣​ករណី​ខណៈ​មាន​មួយ​​ដោយ​សារ​អ្នក​គាំទ្រ​អុច​កាំជ្រួច​ចូល​ទីលាន

ក្រុម​ជើង​ឯក​លីក​រុស្សី​មួយ​នេះ ​ក៏​ធ្លាប់​ត្រូវ​បាន​UEFA ពិន័យ​ពី​ដុត​ផាវ​ និង​កាំជ្រួច​ចេញ​អណ្ដាត​ភ្លើ់ង​បោះ​ តម្រង់​ទៅ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត ​Champions League ដូច​គ្នា​ដែរ​​ដោយ​កាល​នោះ​ជួប​ក្រុម​ Maribor៕