អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ បាន​ចូ​ល​លេង​ឲ្យ​​ Barceloana មិន​ក្រោម​១០០​ប្រកួត​នោះ​ទេ​​ ហើយ​រូប​គេ​បាន​បង្ហាញ​ខ្សែ​ប្រយុទ្ធ​បី​នាក់​ដែល​ល្អ​បំផុត​និង​មាន​គ្រោះ​ថ្នាក់បំផុត​សម្រាប់​រូប​គេ​គឺ​ Lewandownski, Benzema,និង ​Aduriz។

  Lewandownski

Mac-Ander ter Stegen នឹង​បាន​ចូល​លេង​​ឲ្យ ​Barcelona ទល់​នឹង ​Getafe ក្នុង​ជម្រើស​១១​នាក់​នៅ​ចុង​សប្ដាហ៍​នេះ​ ហើយ​ដែល​ការ​ចូល​លេង​នឹង​ក្លាយ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​១០០​របស់​ខ្លួន​ជាមួយ​ក្លឹប។ កាសែត​ Mundo Deportivo បាន​សួរ​សំណួរ​ជាច្រើន​ទាក់ទង​នឹង​ជីវិត​បាល់ទាត់​ ហើយ​រូប​គេ​ក៏​បាន​ឆ្លើយតប​យ៉ាង​ក្បោះក្បាយ​ផង​ដែរ។

Benzema

ពេល​សួរ​ថា​តើ​នរណា​ដែល​នាក់​គិត​ថា​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​ដែល​ធ្លាប់​ជួប​ប្រទះ។​ហើយ​រូប​គេ​ក៏​បាន​និយាយ​៖” ខ្ញុំ​អាច​គិត​មាន​២​ទៅ​បី​នាក់​ដែរ​គឺ Lewandownski, Benzemaនិង ​Aduriz ពួក​គេ​សុទ្ធ​តែ​មាន​គ្រោះថ្នាក់​ ពួក​គេ​ពិត​ជា​គ្រោះថ្នាក់​បំផុត”។

Aduriz

លើស​ពី​នេះ​  ពេល​សួរ​ថា​តើ​ការ​ប្រកួត​មួយ​ណា​ដែល​អ្នក​គិត​ថា​ល្អបំផុត​សម្រាប់​លោក ហើយ​ Stegen ក៏​បាន​ឆ្លើយ​ថា​ គឺ​ជា​ការ​ប្រកួត​ជាមួយ​ Real Madrid ក្នុង​កីឡដ្ឋាន Bernabeu កាល​ពី​រដូវកាល​មុន។​ វា​ពិត​ជា​ធ្វើ​ការ​ធ្ងន់​មួយ​ វា​មិន​សម្រាប់​តែ​ខ្ញុំ​ម្នាក់​នោះ​ទេ​ គឺ​សម្រាប់​ក្រុម​ទាំង​មូល​ក៏​ពិបាក​ដែរ។​ប៉ុន្តែ​ចុង​ក្រោយ​យើង​ទទួល​ជ័យជម្នះ។ ក្នុង​ការ​ប្រកួត​នោះ​ ខ្ញុំ​បាន​រក្សា​បាល់​មិន​ឲ្យ​ចូល​ទី​ពី​ការ​ស៊ុត​យ៉ាង​សាហាវ​ពី Kroos​និង​Ronaldo​។ វា​ពិត​ជា​គួឬ​ឲ្យ​ចង់ចាំ​បំផុត។ ចំណែក​គ្រាប់​បាល់​ល្អ​បំផុត​ដែល​ខ្ញុំ​​មិន​អាច​ចាប់​បាន ​គឺ​បាល់​របស់​Marco Asensio ក្នុង​ពាន​ Spanish Super Cup កាល​ពី​ថ្មីៗ​នេះ។”

ចុង​ក្រោយ​រូប​គេ​បាន​បញ្ចាក់​ពី​កីឡដ្ឋាន​ដែល​ពិបាក​លេង​ជាង​គេ​នោះ​គឺ​ San Mames Stadium ក្នុង​ទី​ក្រុង​Bilbao ដែល​គាត់​ធ្លាប់​លេង​ ហើយ​កីឡដ្ឋាន​ដែល​ស្រួល​លេង​បំផុត​គឺ​Camp Nou ​ដែល​Barcelona វាយ​បក​ឈ្នះ​PSG ក្នុងChampions League។