ទីផ្សារកីឡាករត្រូវបានបិទទៅហើយ ប៉ុន្តែព័ត៌មានដោះដូរនិងចរចាអារ៉ាមពីកីឡាករនេះទៅលេងនៅក្លឹបនោះ ពីក្លឹបនោះទៅលេងនៅក្លឹបមួយផ្សេងទៀត នៅតែកើតមានជារៀងរាល់ថ្ងៃតាមបណ្ដាញសារព័ត៌មានកីឡារធំក្នុងពិភពលោក។
ចំណែកព្រឹកនេះ អាណាចក្រកីឡា សូមលើកយកព័ត៌មានដោះដូរកីឡាករសំខាន់ៗមកជំរាបជូនដែលក្នុងនោះមានក្លឹបជាច្រើដូចជា៖ Man Utd, Arsenal, Chelsea…។
Man Utd ត្រៀមទម្លាក់លុយ១០០លានផោនបន្តដេញថ្លៃយក Griezmann
ប្រភព Daily Star បានឲ្យដឹងថាក្រុមបិសាចក្រហម បានត្រៀមលុយ១០០លានផោនស៊ីញេកុងត្រាយកខ្សែប្រយុទ្ធក្លឹប At. Madrid កីឡាករ Antonio Grizmann ក្នុងខែមករាឆាងមុខនេះ។ Jose Mourinho នៅតែមិនបោះបង់ក្ដីសង្ឃឹមក្នុងការអន្ទងយក Griezmann មកចូលរួមជាមួយលោកនៅឆ្នាំ២០១៨ខណៈរូបគេអាចនឹងចាប់ដៃគូជាមួយ Pual Pogbaនិង Anthony Martial ក្នុងតំបន់ប្រយុទ្ធ។
Sterling នៅតែស្ថិតក្នុងរ៉ាដារបស់ក្រុមកាំភ្លើងធំ
ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Man City កីឡាករ Raheem Sterling នៅតែជាគោលដៅចម្បងរបស់លោក Arsene Wenger នេះបើតាមប្រភព Daily Mail។ អតីតកីឡាកររបស់ Liverpool រូបនេះមានដំណឹងមកលេងនៅទីក្រុងឡុងដុងដោយសារតែកីឡាករ Alexis Sanchez ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Arsenal ទៅលេងនៅ Man City វិញ។
Pep រកឃើញកីឡាករលេងក្នុងតំបន់ការពារកណ្ដាលម្នាក់ទៀតឲ្យ Man City
គ្រូបង្វឹកក្រុម Man City លោក Pep Gaudiola សង្ឃឹមថានឹងអាចស៊ីញេកុងត្រាយកខ្សែការពារកណ្ដាល Toby Alderweireld មកជំនួសខ្សែការពារជើងចាស់ Vincent Kompany នេះបើតាមប្រភព The Sun។ បើតាមភ្នាក់ងាររបស់កីឡាកររូបនេះបានឲ្យដឹងថាខ្លួនលេងបានល្អប៉ុន្តែគេសប្បាយចិត្តដែលក្លឹបឲ្យប្រាក់ឈ្នួលត្រឹមតែ៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។
Costa កំពុងប្ដូរទីលំនៅទៅទីក្រុង Madrid
ខ្សែប្រយុទ្ធមិនស្ថិតក្រោមការចង់បានពីលោក Conte កីឡាករ Diego Costa បាននាំ គ្រួសាររបស់ខ្លួនទៅទីក្រុង Madrid ហើយខណៈរូបគេនៅតែស្ថិតក្រោមការឃ្លាំមើលរបស់ At. Madrid។ កីឡាករជម្រើសជាតិអេស្ប៉ាញដែលត្រូវលោក Conte មិនដាក់ឈ្មោះក្នុងបញ្ជីកីឡាករលេងChampions League នៅតែស្ថិតក្នុងស្បៃអន្ធការ ក្នុងអាជីពរបស់ខ្លួនហើយក្លឹបមានឈ្មោះកីឡដ្ឋាន Stamford Bridge លក់មិនដាច់ស្រេចសោះ តែយ៉ាងណារូបគេសង្ឃឹមថានឹងបានទៅលេងនៅអេស្ប៉ាញវិញក្នុងខែមករាខាងមុខ៕