Henrikh Mkhitaryan នឹងតាមទាន់កំណត់ត្រាបញ្ជូនបាល់ (Assist) របស់ Thierry Henry និង Cesc Fabregas ប្រសិនបើរូបគេ អាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទី ពេល Manchester United លេងជាមួយ Stoke City ក្នុងចុងសប្ដាហ៍នេះ។
កីឡាករជម្រើសជាតិ អាមិននៀ បានចាប់ផ្ដើមរដូវកាលដោយទម្រង់លេងយ៉ាងល្អ ក្រោយបីប្រកួតក្នុង Premier League។ រូបគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៥ដងជួយឲ្យបិសាចក្រហមឡើងឈរកំពូលតារាងបណ្ដោះអាសន្ន។ មានតែអតីតកីឡាករក្រុមកាំភ្លើងធំ Thierry Henry និង Cesc Fabregas របស់ Chelsea ប៉ុណ្ណោះដែលកាន់កំណត់ត្រាបញ្ជូនបាល់៦ដងក្នុងចំណោម៤ប្រកួតដំបូង។
Henry ធ្វើបាននៅឆ្នាំ២០០៤
Henry ធ្វើបាននៅឆ្នាំ២០០៤ ខណៈ ១០ឆ្នាំក្រោយមកទៀត (២០១៤) ទើប Frabregas អាចធ្វើបានទាន់កំណត់ត្រានេះ។ Mkhitaryan បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដងក្នុងការប្រកួតដែល Man Utd ឈ្នះ West Ham ៤-០ ហើយរូបគេបន្តធ្វើបានមួយដងទៀត ពេលឈ្នះ Swansea ៤-០ដូចគ្នាមុន។
Frabregas អាចធ្វើបានទាន់កំណត់ត្រានេះនៅឆ្នាំ២០១៤
ពេលចុងក្រោយបញ្ជូនបាល់ឲ្យ Marcus Rushford ទាត់បញ្ជូលទីក្នុងការប្រកួតទី៣ដែលបិសាចក្រហមឈ្នះ Leicester City ២ទល់០។ចុះប្រិយមិត្តរំពឹងថារូបគេអាចធ្វើបានដែរឬទេ?