ក្រុម Liverpool បានយល់ព្រមចុះកុងត្រាយកខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Alex Oxlade-Chamberlainដោយចំណាយលុយ៤០លានផោន ខណៈពេលនេះកំពុងមកពិនិត្យសុខភាព បន្ទាប់កីឡាកររូបនេះ បានបដិសេធសំណើរបស់ Chelsea កាលពីម្សិលមិញ។
បើតាមប្រភព BBC បាននិយាយថាកាលពីព្រឹកមិញនេះថា Arsenal យល់ព្រមទទួលលុយ៤០លានផោនក្លឹបគូប្រជែងពី Chelsea និង Liverpoolដែលដាក់សំណើប្រហែលគ្នា តែសាមីខ្លួនកីឡាករចង់មកទឹកដី Anfieldជាង Stamford Bridgeដោយសារចង់លេងក្នុងដំណែងល្អរបស់ខ្លួន។
• “Great signing. Versatile and works hard”
• “He’ll add some much needed depth to our midfield”🗣More reactions ⬇️https://t.co/qQaOqN7THP
— This Is Anfield (@thisisanfield) August 30, 2017
Alex Oxlade-Chamberlainនឹងពិនិត្យសុខភាពក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងទីលានហ្វឹកហាត់ St George’s Park ដើម្បីឲ្យរួចរាល់មុនការដោះដូរកីឡាករត្រូវបិទ។