ជាមួយនឹង កីឡាកររបស់ក្លឹប Nice ខ្សែបម្រើ Jean Michael Seri មិនមែនជាជម្រើស ហើយ Liverpool ក៏មិនលក់ Coutinho ឲ្យដោយដាចខាតទៀតនោះ Barcelona ត្រូវបានគេរាយការណ៍ថា គោលបំណងទិញយក Angel Di Maria ត្រូវបរាជ័យម្ដងហើយម្ដងទៀត ខណៈក្លឹបមហាសេដ្ឋីបារាំង PSG បដិសេធមិនលក់ឲ្យនោះទេ។
ម្ចាស់ក្លឹបលេងនៅ Ligue 1 របស់បារាំងមួយនេះ លោក Nasser Al Khelaifi ត្រូវបានគេនិយាយថា បានខលទៅលោក Josep Maria Bartomer អគ្គនាយកក្លឹប Barcelona ក្នុងគោលបំណងពិភាក្សារឿងពាណិជ្ជកម្មកីឡាករ ហើយក្លឹបសារពិតប្រាកដនោះគឺ Nasser Al Khelaifi បាននិយាយបដិសេធមិនលក់ Di Maia តាមផ្លូវច្បាប់ បន្ទាប់ពីមានព័ត៌មានលេចឡើងពីការចង់បានរបស់ក្រុមអ្នកមានបុណ្យ។
ប្រភពកាសែតបារាំង Le Parisien, មហាសេដ្ឋីសញ្ជាតិកាតាបានប្រាប់ Bartomeu ថាកិច្ចព្រមព្រៀងនេះគឺ” មិនអាចទៅរួចទេ”ព្រមទាំងនិយាយបន្តថា Di Maria កំពុងរីករាយជាមួយ PSG ជាច្រើនរដូវកាលទៅមុខទៀត។
ព័ត៌មាននេះលេខឡើង បន្ទាប់ពីBarcelona ប្ដឹង Neymar រឿងប្រាក់ចុះកុងត្រាបន្ថែម៨.៥លានអឺរ៉ូដែលមិនទាន់ឲ្យ Barcelonaមុនចុះកុងត្រាទៅបារាំង ហើយក្លឹប PSG ថាកុំបារម្ភ ក្លឹបជាអ្នករត់ការជំនួស៕