នាល្ងាចថ្ងៃទី០៧ ខែមិថុនា នេះ ប្រទេសចំនួន២ដែលនៅក្នុងតំបន់អាស៊ាន រួមមានឡាវ ជាមួយ ហ្វីលីពីន នឹងមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំដើម្បីត្រៀមប្រកួតក្នុងការប្រកួតសំខាន់ៗនាពេលដ៏ខ្លីខាងមុខនេះ។
គូប្រកួតដំបូងគឺជាការជួបគ្នារវាង ក្រុមជម្រើសជាតិឡាវ ដែលភាគច្រើនមានអាយុក្រោម ២៣ ឆ្នាំ ប្រកួតតទល់ជាមួយ នឹងជម្រើសជាតិអារ៉ាប់រួម ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាវេលាម៉ោង ៩:០០ នាទីយប់ ក្នុងកីឡដ្ឋាន Shah Alam Stadium។
ការប្រកួត១គូទៀតគឺជាការប្រកួតរវាង ក្រុមជម្រើសជាតិហ្វីលីពីន ជាមួយ ក្រុមជម្រើសជាតិចិន ធ្វើឡើងនៅ ទីខេត្ត Guangzhou ប្រទេសចិន នាវេលាម៉ោង ៦:៣៥ នាទីល្ងាច។
បន្ទាប់ពីការប្រកួតនេះ ក្រុមនៅតំបន់អាស៊ានទាំង២ នឹងត្រូវមានភារកិច្ចបន្តដូចជាហ្វីលីពីន ត្រៀមប្រកួតទល់នឹងជម្រើសជាតិតាគីជីស្ថាន ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ ខណៈឡាវ ត្រៀមប្រកួតក្នុងពានរង្វាន់ AFC U-23 Championship វគ្គជម្រុះនៅចុងខែកក្កដា៕
រូបភាព៖ ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation