ក្លឹបលេងនៅ Premier League មិនសូវខ្លាំងមួយគឺ Stoke City បានយល់ព្រមចុះកុងត្រាយកខ្សែប្រយុទ្ធ Paris Saint-Germian កីឡាករ Jese Rodriguez ក្នុងលក្ខខណ្ឌខ្ចីជើង ដែលនេះ Jese ក្លាយជាកីឡាករទី៦ដែល Stoke ទិញបានក្នុងរដូវកាលនេះ។
ក្លឹបលេងនៅ Premier League បានប្រកាសនៅថ្ងៃពុធនេះ ក្រោយកីឡាករវ័យ២៤ឆ្នាំ ធ្វើតេស្តសុខភាពជោគជ័យ។ អតីតខ្សែប្រយុទ្ធ Real Madrid សង្ឃឹមថានឹងបានចូលលេងញឹកញាប់នៅ Stoke ក្រោយពេលមិនបានទទួលជោគជ័យនៅបារាំង។ រូបគេចាកចេញពី Real Madrid កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន២៥លានផោន។
កីឡាករធ្លាប់ជួយស្ដេចសឈ្នះពាន Champions League ២ដងរូបនេះ បានចូលលេងឲ្យក្លឹបមហាសេដ្ឋីបារាំងត្រឹម៩ប្រកួតប៉ុណ្ណោះ ដោយចូលលេងជម្រើសដំបូងបានម្ដង។ ហើយចូលជើងទី២រដូវកាលមុន រូបគេក៏បានមកលេងនៅ Las Palmas ក្នុងលក្ខខណ្ឌខ្ចីជើង ដែលជាកន្លែងរូបគេរកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការចូលលេង១៦ប្រកួតនៅ La liga។
បើតាមកិច្ចព្រមព្រៀងខ្ចីជើងនេះ PSG អាចឲ្យជម្រើសទិញដដាច់បាន ប៉ុន្តែខាង Stoke City មិនមានជម្រើសទិញយកដាច់នោះទេ ដោយគ្រាន់តែយកក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងប៉ុណ្ណោះ៕