Barcelona បានបញ្ជាក់នៅថ្ងៃនេះថាពួកគេបានស៊ីញេកុងត្រាយកខ្សែបម្រើជម្រើសជាតិប្រេស៊ីល Pualinho ពីក្លឹបចិន Guangzhou Evergrande ក្នុងតម្លៃ៤០លានអឺរ៉ូ។
កីឡាករជម្រើសជាតិប្រេស៊ីលវ័យ២៩ឆ្នាំនឹងប្ដូរទៅក្លឹបយក្ស Laliga នៅពេលពិនិត្យសុខភាពរួចរាល់ហើយ បើតាមរបាយការណ៍រូបគេចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួននៅថ្ងៃព្រហស្សត្តិ។
Paulinho នឹងមានតម្លៃខ្លួន១២០លានអឺរ៉ូផ្ដាច់កុងត្រា ហើយកីឡាកររូបនេះ គឺជាការចុះកុងត្រាដំបូងរបស់លោក Ernesto Valverde ចាប់តាំងពីលក់ Neymar ឲ្យ Paris Saint-Germain តម្លៃ២២២លានអឺរ៉ូ៕