បន្ទាប់ពីចាប់ដៃគូជាស្វាមីភរិយាបាន៦ឆ្នាំពេលនេះ James Rodriguez និងប្រពន្ធ Daniela Ospinaបានលែងលះគ្នាទៅហើយ។
មានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងគូស្វាមីភរិយាទាំងពីរអស់បទៅ៣ខែមកហើយ លោក Tatiana Zuluaga ជាប្រធានក្លឹបកីឡាបាល់ទះ របស់ Ospina បានបញ្ជាក់ថា ពួកគេទាំងពីរបានរស់នៅបែកពីគ្នារៀងៗខ្លួន។
ក្នុងសេចក្ដីថ្លែងការណ៍ពីកាសែតមួយបង្ហោះក្នុងបណ្ដាញសង្គមនិយាយថា Daniela Ospina និង James Rodriguez, ដែលជាឪពុកម្ដាយរបស់កូនស្រី Salome Rodriguez Ospina បានប្រកាសពីការលែងលះជាផ្លូវការហើយបន្ទាប់ពីចាប់ដៃគ្នារៀបការរយៈពេល៦ឆ្នាំកន្លះ”។
សេចក្ដីថ្លែងការណ៍ក៏បានពន្យល់ពីការគោលបំណងខ្វែងគំនិតគ្នានៃអ្នកទាំងពីរ។ James មកលេងបាល់ទាត់នៅ Bayern Munich ហើយប្រពន្ធដែលជាតារាម៉ូដែល និងកីឡាការិនីបាល់ះ បានក្រុមហ៊ុនផ្ទាល់ខ្លួនមួយនៅប្រទេសកូឡុំប៊ី។
អ្នកទាំងពីរបានរៀបការ៦ឆ្នាំមុន តាំងពី James មានវ័យ១៩ឆ្នាំហើយ Ospina វ័យ១៨ឆ្នាំ មិនទាន់បានផ្ដល់បទសម្ភាសន៍ជាក់លាក់ណាមួយ ពីការលែងលះគ្នានេះនៅឡើយទេ។