អ្នកចាំទីរបស់ Atletico Madrid កីឡាករ Jan Oblak បាននិយាយថា៖” គ្មាននរណាដឹង”អ្វីកើតឡើងនៅពេលអនាគតនោះទេខណៈដែលអ្នកចាំទីជម្រើសជាតិស្លូវេនីរូបនេះបានអះអាងថាគាត់ផ្ដោតសំខាន់តែលើការប្រកួតដែលនៅសល់ឲ្យចប់រដូវកាលនេះប៉ុណ្ណោះ។
អ្នកចាំទីរូបនេះមានទំនាក់ទំនងផ្ទេរទៅលេងនៅ Liverpool ហើយខាង PSG ក៏មានបំណងចង់បានដែរ។ក្រោយបង្ហាញថ្វីដៃចាប់បាល់បានល្អឲ្យAtletico។ កីឡាករវ័យ២៥ឆ្នាំបានផ្ទេរចេញពី Benfica កាលពីឆ្នាំ២០១៤បានជួយក្លឹបមួយនេះឈ្នះពាន La Ligaខណៈរដូវកាលនេះ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa Leagueដោយជួប Arsenal។
“ គ្មានព័ត៌មានអ្វីថ្មីទេ! ខ្ញុំមានកុងត្រាដែលនៅសល់កាលស៊ីញេកាលពីពីរឆ្នាំមុន។អ្វីៗដែលនឹងកើតឡើងក៏គ្មាននរណាដឹងដែរ សូម្បីតែខ្ញុំ។ខ្ញុំចង់បញ្ចប់នៅរដូវកាលនេះឲ្យបានល្អហើយសង្ឃឹមថាបានពានមួយទៅចុះ។បន្ទាប់មកទើបគិតប៉ុន្តែខ្ញុំមានកុងត្រា។ខ្ញុំមិនគិតអ្វីផ្សេងទៀតទេក្រៅពីAtletico”។
“ ខ្ញុំជឿជាក់ថា Atletico Madrid នឹងលូតលាស់ហើយយើងនឹងឃើញថាមានអ្វីកើតឡើង។ សម្រាប់ពេលនេះខ្ញុំនៅទីនេះខ្ញុំមានកុងត្រាដល់ឆ្នាំ២០២១។ប្រសិនបើខ្ញុំបន្តក្លឹបនឹងលូតលាស់ជាមួយគ្នាហើយបើបើខ្ញុំមិននៅក្លឹបនៅតែលូតលាស់ដដែល”៕