Zinedine Zidane បានបញ្ជាក់ថាលោកគ្មានបញ្ហាជាមួយ Bale បន្ទាប់ពីកីឡាករជម្រើសជាតិវែល មានឈ្មោះក្នុងបញ្ជីបម្រុងក្នុងការប្រកួតដែល Real Madrid ស្មើជាមួយ Atletico Bilbao។
Madrid នឹងត្រឡប់ទៅលេងនៅក្នុង Champions League ជើងទី១ជាមួយ Bayern Munich នៅថ្ងៃពុធសប្ដាហ៍បន្ទាប់ ខណៈដែលការប្រកួតជាមួយ Atletic គឺជាការចូលលេងបម្រុងលើកទីមួយបន្ទាប់ពីចូលលេងបម្រុងដូចគ្នាកាលជួប Juventus នៅវគ្គ៨ក្រុមចុងក្រោយ។
Bale បានចូលលេងក្នុងរយៈពេល២០នាទីដែលនៅសល់ខណៈដែល Real Madrid តាមស្មើក្រុម Bilbao ក្នុងកីឡដ្ឋាន Santiago Bernabeu ។ ក្នុងករណីនេះគ្រូបង្វឹកសញ្ជាតិបារាំងនិយាយថា៖” ខ្ញុំគ្មានបញ្ហាអ្វីជាមួយBale ទេ។ គាត់ជាកីឡាករម្នាក់ក្នុងចំណោម២៥នាក់ដែលរបស់Real Madrid ។ គាត់មិនបានចូលលេងជម្រើសដំបូងពេលនេះព្រោះតែមានអ្នកដទៃលេងល្អជាងគាត់ហើយធ្វើបានល្អដូចគ្នា។ អ្នកនៅតែសួរខ្ញុំប៉ុន្តែរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរនោះទេ”៕