គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានជឿថាលោកមានខ្សែប្រយុទ្ធគ្រប់គ្រាន់សម្រាប់រដូវកាលក្រោយហើយក្នុងរដូវដោះដូរកីឡាករខាងមុខលោកនឹងមិនខ្ចីទិញថែមឡើយ។
តាមពិតទៅ! ក្រុមកាំភ្លើងធំបានចំណាយលុយទិញខ្សែប្រយុទ្ធមកពង្រឹងក្រុមអស់ច្រើនមកហើយ ក្នុងរដូវដោះដូរកីឡាករ២ដងចុងក្រោយ។ទិញ Alexandre Lacazette អស់៤៦លានផោនកាលពីចុងឆ្នាំ២០១៧ មុនពេលគាស់កុងធនាគារបើកហិបដែកយកលុយទិញខ្សែប្រយុទ្ធ Pierre-Emerick Aubameyangតម្លៃ៥៥លានផោនពី Dortmund កាលពីខែមករា។
ក្រុមមួយនេះ ក៏មានខ្សែប្រយុទ្ធប្រចាំក្លឹបដែលទិញពី Man Utd កាលពីឆ្នាំ២០១៤ស្រាប់ហើយកីឡាករវ័យក្មេង Alex Iwobi ក៏ទើបដំឡើងមកពីឈុតយុវជន។ អញ្ចឹងហើយបានជាលោកថាមិនខ្ចីទិញថែម។
“ សរុបទៅ! បើមើលតាមទិដ្ឋភាពខ្លះយើងមិនចាំបាច់ទិញខ្សែប្រយុទ្ធថែមទេ ពីព្រោះយើងមានខ្សែប្រយុទ្ធវ័យក្មេង ហើយ ហើយខ្សែប្រយុទ្ធមុតស្រួចក៏យើងមាន។ ប៉ុន្តែយើងចាំមើលពេលចប់រដូវកាលនេះសិន”។
ក្រៅពីខ្សែប្រយុទ្ធទាំងនេះ Arsenal ក៏មានខ្សែបម្រើដែលអាចរកគ្រាប់បាល់បានមិនចាញ់ខ្សែប្រយុទ្ធដូចជា៖ Aaron Ramsey ដែលរកបាន៨គ្រាប់ក្នុងរដូវកាលនេះ និង Mesut Ozil ដែលរកបាន៥គ្រាប់។
អញ្ចឹងក៏ដោយ! ធនធានប៉ុណ្ណោះមិនទាន់គ្រប់គ្រាន់ ឲ្យក្លឹបអាចដណ្ដើមដំណែង Top 4 ប៉ុន្តែ Champions League អាចនឹងពិបាកក្នុងបានលេងនៅរដូវកាលក្រោយប៉ុន្តែយ៉ាងណាក៏ដោយបើឈ្នះ Europa League រដូវកាលនេះក្ដីសង្ឃឹមនឹងអាច៕