ក្រុមតោខៀវ Chelsea បានប្រកួតចាញ់ក្រុម Tottenham ដោយលទ្ធផល៣ទល់១ក្នុងការប្រកួតពានរង្វាន់ Premier League កាលពីយប់មិញហើយឱកាសក្នុងការប្រជែង Top 4 ក៏កាន់តែពិបាក។
ក្នុងវគ្គទី១ Alvaro Morata រកបានគ្រាប់បាល់នាំមុខឲ្យតោខៀវនៅនាទី៣០ក្រោយទទួលបានបាល់ពី Victor Moses ប៉ុន្តែនាទី៤៥ Christian Eriksen រកបានគ្រាប់បាល់ឲ្យមាន់ខ្នាយមាសតាមស្មើវិញមុនចប់វគ្គទី១។
ចូលវគ្គទី២ ខ្សែបម្រើ Dele Alli រកបាន២គ្រាប់បន្ថែមទៀតឲ្យ Spurs នាំមុខ៣ទល់១ហើយ៣គ្រាប់នេះក៏ជាលទ្ធផលជ័យជម្នះរបស់ Tottenham ដែរក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត៕
[youtube id=”_z4oBm7imfw”]