Lionel Messi បាននិយាយក្នុងបទសម្ភាសន៍របស់ FOX Sport ថាគាត់មានបំណងរបស់គាត់គឺមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីលេងទល់នឹងអេស្ប៉ាញនៅកីឡដ្ឋាន Wanda Metropolitano នៅយប់ថ្ងៃអង្គារ។
ខ្សែប្រយុទ្ធ Barcelona ត្រូវបានដាក់ឲ្យសម្រាកក្នុងការប្រកួតមិត្តភាពឈ្នះអ៊ីតាលី២ទល់០កាលពីថ្ងៃសុក្រ បន្ទាប់ពីឈឺចុកចាប់សរសៃពួរភ្លាមៗ ប៉ុន្តែបានមកចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុម ដើម្បីលេងទល់នឹងជម្រើសជាតិអេស្ប៉ាញវិញនៅយប់នេះ។
ពេលសួរអំពីស្ថានភាពរបួសខ្សែប្រយុទ្ធរូបនេះ បានបង្ហាញការភ្ញាក់ផ្អើលក្រោយពេលមិនបានលេងជាមួយអ៊ីតាលីហើយគាត់បាននិយាយថា៖” ក្នុងការហ្វឹកហាត់ចុងក្រោយខ្ញុំមានអារម្មណ៍ល្អហើយសង្ឃឹមថាអាចលេងបាន។”
ខណៈដែល World Cup ខិតជិតមកដល់វាពិតជាសំខាន់ណាស់ ដែលគ្រូបង្វឹកអាហ្សង់ទីនត្រូវចាំបាច់ ថែរក្សាកីឡាករល្អបំផុតរបស់ខ្លួនដើម្បីឲ្យដំណើរការក្នុងការប្រកួត World Cup ប្រកបទៅដោយសុទិដ្ឋិនិយមខ្ពស់៕