តោះ!​អាណា​ចក្រ​កីឡា​​នាំ​ប្រិយ​មិត្ត​មក​វិភាគ​ត្រួសៗ​ ​​​ពី​ជំនួប​រវាង​ជម្រើស​ជាតិ​វែល​ និង​អ៊ុយរូហ្គាយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ China Cup ក្នុង​កីឡដ្ឋាន​​Guangzi Sport Center Stadium ក្នុង​ទី​ក្រុង​ ណាននីង។

ព័ត៌មាន​អំពី​ក្រុម​ទាំង​ពីរ៖

Wales៖ Ethan Ampadu, Neil Taylor, Joe Ledley, Aaron Ramsey និង​ Tom Lawrence មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នោះ​​ដូច្នេះ​ហើយ ​ប្រិយ​មិត្ត​មិន​ចាំ​បាច់​រក​មុខ​នោះ​ទេ ​Giggs​ មាន​កីឡាករ​ក្នុង​ដៃ​រួច​ហើយ។

Uruguay; ក្រុម​គីឡូ​ធ្ងន់​មក​ពី​អាមេរិក​ខាងត្បូង​ មាន​កង​ទ័ព​ពូកែ​ពេញ​ជើង​​ទាំង​ក្បាច់​គុណ​ និង​យុទ្ធ​សាស្ត្រ​គ្មាន​កីឡាករ​ត្រូវ​ព្យាបាល​របួស​នោះ​​ទេ។

សម្ដី​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ៖

Ryan Giggs៖” ទោះ​បី​ជា​យើង​លេង​បាន​ល្អ​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ចិន​យើង​នឹង​ត្រូវ​ការ​លេង​ឲ្យ​ល្អ​ជាង​នេះ​ទៀត​ដើម្បី​ឈ្នះ​ពាន​China Cup។នេះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​រៀប​ចំ​។​វា​មិន​ងាយ​ស្រួល​នោះ​តេ​ពី​ព្រោះ​យើង​ជួប​ក្រុម​ដ៏​តឹងតែង​មួយ ក្រុម​មក​ពី​អាមេរិក​ខាងត្បូង​​មាន​បទ​ពិសោធន៍​ច្រើន​រួម​ទាំង​កលល្បិច តិកនិក​ខ្លាំង។ ប៉ុន្តែ​វា​គឺ​ជា​ការ​ប្រជែង​ដ៏​អស្ចារ្យ​សម្រាប់​កីឡាករ​យើង​ដើម្បី​លេង​ជាមួយ​ក្រុម​ល្អ​បំផុត​លើ​លោក”។

Oscar Tabarez៖ការ​ប្រកួត​ពាន​ China Cup នឹង​ជា​ការ​ប្រកួត​ទី​១៨៥​ប្រកួត​ហើយ​សម្រាប់​លោក​ Tabarez ហើយ​គ្មាន​អ្វី​ជា​មន្ទិល​សង្ស័យ​សម្រាប់​គោលបំណង​មក​ប្រទេស​ចិន​ឡើយ។

ខ្ញុំ​ដឹកនាំ​តាំង​ពីរ​ឆ្នាំ​២០០៦​ហើយ​យើង​មាន​ចំណុច​ឡើង​ចុះ​ជា​ច្រើន​តាំង​ពី​ពេល​នោះ​មក​ប៉ុន្តែ​យើង​មាន​ក្រុម​កីឡាករ​ដ៏​អស្ចារ្យ​នៅ​ពេល​នេះ​ហើយ​យើង​នឹង​ឈរ​ក្នុង​ជំហរ​រឹងមាំ​សម្រាប់​World Cup”។

រឿង​ដែល​គួរ​ដឹង៖​

Wales និង​ Uruguay ធ្លាប់​ជួប​គ្នា​តែ​ម្ដង​គត់​ ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ឆ្នាំ​២០០៦​ ដែល​កាល​នោះ ​គ្មាន​ក្រុម​ណា​ឈ្នះ​ក្រុម​ណា​ចាញ់​ ហើយ​ក៏​មិន​របូត​គ្រាប់​បាល់​ដែរ។ ប្រសិន​បើ​ការ​ប្រកួត​ល្ងាច​នេះ​ មាន​លទ្ធផល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០០៦​ក្រុម​ទាំង​ពីរ​នឹង​ថែម​១៥​នាទី​២​ដង​ហើយ​ នឹង​មាន​បាល់​សម្រេច​សេចក្ដី​១១​ម៉ែត្រ​យក​ឈ្នះ​ចាញ់​។

Gareth Bale ទើប​តែ​បំបែក​កំណត់​ត្រា​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​ជម្រើស​ជាតិ​វែល ​ជាមួយ​នឹង​ការ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ទល់​នឹង​ចិន​​ ចំណែក​ អ៊ុយរូហ្គាយ​សំពង​ជម្រើស​ជាតិ​ឆែក​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​ Edinson Cavani និង Luis Suarez។

ជម្រើស​ដំបូង​១១​នាក់​របស់​ក្រុម​ទាំង​ពីរ៖

-Wales; Hennessey, Gunter, Chester, A Williams, Davies; Allen, King; Wilson, Bale, Woodburn; Vokes.

-Uruguay; Muslera; Varela, Gimenez, Godin, Laxalt; Rodriguez, Betancur, Vecino, Stuani; Cavani, Suarez.

ការ​ព្យាករណ៍​៖ ពិបាក​ក្នុង​ការ​ទស្សន៍ទាយ​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ​នេះ​ប៉ុន្តែ​អ៊ុយរូហ្គាយ​នឹង​រក​បាន​គ្រាប់​បាល់​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​យក​ជ័យជម្នះ​ហើយ​លើក​ពាន​តែ​ម្ដង៕

ចុះ​ប្រិយមិត្ត​វិញ​ទស្សន៍ទាយបែបណាវិញ?